ភ្នំពេញ៖ ភ្ញៀវទេសចរអឺរ៉ុប បាននិយាយអំពីទេសចរណ៍នៅកម្ពុជា ដោយលើកឡើងថា ពួកគេមានគម្រោង មកថៃ និងវៀតណាម តែឆ្លៀត ចូលលេងកម្ពុជា ក៏បាក់ ចិត្តនឹងសម្រស់ទឹកដីកម្ពុជា ខុសពីការគិត ហើយថា បើមកលេងតំបន់ អាស៊ីអាគ្នេហ៍ តែមិនបានមកលេងកម្ពុជា គឺអត់ន័យតែម្តង ។
យោងតាមហ្វេសប៊ុកក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ កញ្ញានេះ បានឲ្យដឹងថា មតិរាប់រយខមិនបញ្ចេញមកគឺដូចគ្នា គេថា ឋានសួគ៌លាក់ខ្លួន គ្មានអ្នកដឹង ។ នៅក្នុងខមិន ពួកគេគ្រប់គ្នាបានបញ្ចេញមតិថា អ្នកមានគម្រោងមកអាស៊ីអាគ្នេហ៍ ដាច់ខាតគួរតែចូលមកលេងកម្ពុជា ។
ក្រសួងឲ្យដឹងទៀតថា មតិខមិនទាំងនោះ បញ្ចេញជាហូរហែរថា កម្ពុជាជាទឹកដីពោរពេញ ដោយស្នាមញញឹមពិត ប្រាកដ (True Smile) ហើយអ្នកខ្លះថា ពួកគេនឹងមកម្តងទៀត ។ អ្នកខ្លះក៏អួតថា កម្ពុជាជាប្រទេស ដែលពួកគេចូលចិត្តបំផុត។ មតិខ្លះថាទៀតក៏បញ្ចេញថា មកលេងឲ្យហើយទៅ ព្រោះមិនទាន់មានភ្ញៀវស្គាល់បុកទៅច្រើន ហើយនិយាយថា កម្ពុជាគួរតែទៅលេងដាច់ខាត ប្រសិនមានគម្រោងទៅអាស៊ីអាគ្នេហ៍ ។
ប្រភពបន្តថា គ្មានភ្ញៀវ អឺរ៉ុបណាម្នាក់ និយាយអាក្រក់ នោះទេ ។ គ្រាន់តែគេថា មិនដែលលឺពីកម្ពុជានោះទេ តែមកលេងដោយចៃដន្យ ក៏បាក់ចិត្តតែម្តង ។ មាន ប្រាទប្រាសាទធំជាងគេលើលោក ព្រៃភ្នំ ឆ្នេរសមុទ្រពណ៌ស ជុំវិញកោះមានទឹកសមុទ្រថ្លាមើលឃើញបាត និង ទឹកសមុទ្រកម្ពុជាងូត ហើយមិនរមាស់ខ្លួននោះទេ ពិសេសអាហារឆ្ងាញ់ និងសិទ្ធិសេរីភាព របស់ភ្ញៀវទេសចរណ៍ ពេញបរិបូរណ៌ ៕