ព័ត៌មានជាតិ

វៀតណាម និងលោកសេរី

ភ្នំពេញ ៖ លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដាដែលជាអ្នកចូលចិត្តតាមដានភូមិសាស្រ្តនយោបាយទាំងក្នុងនិងក្រៅប្រទេស នៅថ្ងៃ១៤​កញ្ញានេះ បានលើកឡើងជាទស្សនៈមួយអំពីវៀតណាម និងលោកសេរី ។

លោកសេរីដែលលោក ហេង វ៉ាន់ដា សំដៅដល់នោះគឺគ្មានប្រទេសណា ក្រៅពីសហរដ្ឋអាមេរិកនោះទេ ។ លោកថា ក្នុងផ្នត់គំនិតរបស់លោកសេរី នៅតែកំណត់គោលដៅ(Objective) កំទេចប្រទេសកុម្មយនីស្ត ឬប្រទេសអតីតកុម្មយនីស្តឲ្យក្លាយទៅជាប្រទេសសេរី។

លោកបន្តថា ចាប់ពីលោកប្រធានាធិបតីអាមេរិក ប៊ុស រហូតមក ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្តូរយកសត្រូវក្លាយជាមិត្ត តែគោលបំណង(Goal) មិនប្តូរ។

ងាកមកវៀតណាមវិញលោកបាននិយាយថា ប្រទេសវៀតណាម មិនអាចចាប់ដៃអាមេរិក ដើម្បីកៀបសង្កត់ចិនបានទេ ប៉ុន្តែបើហ៊ាន វៀតណាម អាចជាគោលដៅដែលត្រូវកំទេចឲ្យក្លាយទៅជាប្រទេសសេរី។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ហេង វ៉ាន់ដានេះ បន្ទាប់ពីលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកបានធ្វើដំណើរទស្សនកិច្ចនៅវៀតណាមកាលពីដើមសប្តាហ៍នេះ(អាទិត្យ-ច័ន្ទ) ។ ក្នុងនោះនៅទីក្រុងហាណូយ លោក Biden បាននិយាយថា សហរដ្ឋអាមេរិក កំពុងបង្កើនទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងធ្វើឲ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យបណ្តាញអ៊ីនធើណេត ឧបករណ៍អេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិត៕

To Top