សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ ក្រុមហ៊ុន Apple កាលពីថ្ងៃពុធបានជំទាស់នឹងការរកឃើញរបស់និយតកររបស់ប្រទេសបារាំង ដែលបានអះអាងថា ទូរស័ព្ទ iPhone 12 បញ្ចេញវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចលើសពីស្តង់ដារដែលបង្កឲ្យមានផលប៉ះពាល់ ។
យោងតាមទីភ្នាក់ងារប្រេកង់ជាតិ ហៅកាត់ថា (ANFR) របស់ប្រទេសបារាំង បានបញ្ជាក់ឲ្យដឹងដូច្នេះថា ស្មាតហ្វូនប្រភេទនេះដែលត្រូវបានបញ្ឈប់ដែលត្រូវបានចេញផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ២០២០មានអត្រាស្រូបទាញជាក់លាក់ ហៅកាត់ថា (SAR) ដែលលើសពីស្តង់ដាររបស់សហភាពអឺរ៉ុបគឺ៤វ៉ាត់ក្នុង១គីឡូក្រាម ។
ទីភ្នាក់ងារ ANFR បានឲ្យដឹងកាលពីថ្ងៃអង្គារថា ការកែប្រែថ្មីសម្រាប់ iPhone 12 គួរតែត្រូវបានធ្វើឡើងឲ្យសមស្រប បើមិនដូច្នេះទេ ក្រុមហ៊ុន Apple នឹងត្រូវប្រមូលយកទូរស័ព្ទទាំងនោះមកវិញ ។
ក្រុមហ៊ុន Apple បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ទីភ្នាក់ងារ Xinhua លើការស៊ើបអង្កេតថា ក្រុមហ៊ុន “ប្រកួតប្រជែងលទ្ធផលនៃការត្រួតពិនិត្យដែលធ្វើឡើងដោយទីភ្នាក់ងារ ANFR ហើយនឹងបន្តចូលរួមជាមួយអាជ្ញាធរដើម្បីបង្ហាញថា វាអនុលោមតាមច្បាប់កំណត់” ។
ក្រុមហ៊ុនខាងលើក៏បានអះអាងថា ទូរស័ព្ទ iPhone 12 ត្រូវបានបញ្ជាក់ដោយស្ថាប័នអន្តរជាតិជាច្រើន និងត្រូវបានទទួលស្គាល់ថា អនុលោមតាមបទប្បញ្ញត្តិ និងស្តង់ដារ SAR ដែលអាចអនុវត្តបានទាំងអស់នៅលើពិភពលោក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា