ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបារាជធានីភ្នំពេញ យោងតាមគោលការណ៍ឯកភាពពី លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងធ្វើការកែសម្រួលចំពោះ ឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យា ហើយនឹងត្រូវអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។
ការកែសម្រួលឯកសណ្ឋានមន្រ្តីជាប់កិច្ចសន្យា ដែលជាមន្រ្តីជំនួយការ សហការ ការងារ ជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ របស់មន្រ្តីជាប់កិច្ចសន្យា ឱ្យមានការទទួលខុសត្រូវខ្ពស់ ក្នុងតួនាទីភារកិច្ចចូលរួមថែរក្សា សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងក៏ដើម្បីចៀសវាងកុំឱ្យមហាជនយល់ច្រឡំ ជាមន្រ្តីនគរបាលចរាចរណ៍ ៕