ព័ត៌មានជាតិ

Update ៖ ក្រសួងមហាផ្ទៃ​ ផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ

ភ្នំពេញ​ ៖​ ក្រសួងមហាផ្ទៃ​ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួង ។

ក្នុងសេចក្ដីសម្រេច​ចុះថ្ងៃទី​១៥ ​ខែ​កញ្ញា​ ឆ្នាំ​២០២៣​ក្រសួង​មហាផ្ទៃ​ បាន ប្រគល់ភារកិច្ចជូនអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវ តាមពាក្យបណ្ដឹងរបស់ ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងប្រតិបត្តិការ របស់មន្ត្រីនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្ក គ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។

លេីសពីនេះ​ក្រសួង​ ប្រគល់ភារកិច្ចជូនអគ្គស្នងការ ដ្ឋាននគរបាលជាតិ ចាត់វិធានការតាមផ្លូវច្បាប់ និងបទបញ្ជាផ្ទៃ ក្នុងរបស់ កងកម្លាំងនគរបាលជាតិ ក្នុងករណីបុគ្គល ឬអង្គភាពដែលពាក់ព័ន្ធខាងលើ នៅតែបន្តសកម្មភាពផ្ទុយពីប្រការ១ នៃ សេចក្តីសម្រេចនេះ ៕

To Top