ព័ត៌មានជាតិ

មេប៉ូលិសបន្ទាយមានជ័យ ជំរុញកម្លាំងនគរបាលចរាចរណ៍ ឱ្យពង្រឹងសមត្ថភាព

រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានជំរុញ កម្លាំងនគរបាលចរាចរណ៍ទាំងអស់ ត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងការប្រែប្រួលបច្ចេកវិទ្យា។

ថ្លែងក្នុង កិច្ចប្រជុំដាក់ផែនការដល់កម្លាំងនគរបាលចរាចរណ៍ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញដល់កម្លាំងនគរបាលចរាចរណ៍ទាំងអស់ ត្រូវធ្វើផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជាក់ថា «កម្លាំងនគរបាលចរាចរណ៍ទាំងអស់ត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងការប្រែប្រួលបច្ចេកវិទ្យា។ ពេលបំពេញការងារ ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈ ឈរលើគោលការណ៍គោរពច្បាប់ គោរពវិន័យ និងបទបញ្ជា»៕

To Top