ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តដឹកកម្មករ និងរថយន្ត Camry លក្ខណៈគ្រួសារ នៅព្រលឹមស្រាងៗនាថ្ងៃ២០ កញ្ញា ។
ហេតុការណ៍នេះកើតឡើង នៅលើផ្លូវ៥១ ក្នុងភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបង្កឲ្យមានអ្នករបួសធ្ងន់-ស្រាលប្រមាណជា ១០នាក់ ក្នុងនោះ មានស្រ្តីមានផ្ទៃពោះផងដែរ ។ នេះបើតាមហ្វេសប៊ុក លោក ប៉ាវ ស៊ីណាប្រធាបសម្ព័ន្ធសហជីពចលនាកម្មករ ៕







