ព័ត៌មានជាតិ

កម្មករនិយោជិត​ជាច្រើននាក់ ទទួលការពន្យល់ណែនាំ ពីសំណាក់អគ្គនាយក ប.ស.ស. ស្តីទី អំពីសិទ្ធិ និងនីតិវិធីក្នុងការស្នើសុប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល

តាកែវ៖ ឆ្លៀតក្នុងឱកាសចូលរួម ពិធីសំណេះសំណាល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនកម្មករនិយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស នៅទឹកដីស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងសហការីបានចុះចែកខិត្តបណ្ណ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជូនដល់បងប្អូនកម្មករនិយោជិត ពិសេសបងប្អូនកម្មការិនី និងបានពន្យល់ណែនាំ ដោយផ្ទាល់ ស្តីពីសិទ្ធិ និងនីតិវិធីក្នុងការស្នើសុំប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលតាមរយៈ ប.ស.ស.។

បងប្អូនកម្មករនិយោជិត បានបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយ ប្រកបដោយស្នាមញញឹមចេញពីបេះដូង និងពេញចិត្តយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាល បានបង្កើនការយកចិត្តទុកដាក់កាន់តែខ្ពស់ ទៅលើសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត៕

To Top