ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ដែលប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ និងសាខា ប.ស.ស. ខេត្តខណ្ឌទូទាំងប្រទេស។