ព័ត៌មានជាតិ

កម្ពុជា ឡាវ មីយ៉ានម៉ា ថៃ វៀតណាម ជួបពិភាក្សាការគ្រប់គ្រងធនធានវារិជាតិ និងការអភិវឌ្ឍវារីវប្បកម្មសម្រាប់ប្រទេស ក្នុងតំបន់មេគង្គឡានឆាង

ភ្នំពេញ ៖ ក្រុមមន្រ្តីមកពីប្រទេសកម្ពុជា ឡាវ មីយ៉ានម៉ា ថៃ និងវៀតណាមបានជួបជុំគ្នារៀបចំសិក្ខាសាលា ស្តីពីការគ្រប់គ្រងធនធានវារិជាតិ និងការអភិវឌ្ឍវារីវប្បកម្មសម្រាប់ប្រទេសក្នុងតំបន់មេគង្គឡានឆាង ។

សិក្ខាសាលានេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារពូលូវ៉ៃ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកសាស្ត្រាចារ្យ XU Pao ប្រធានមជ្ឈមណ្ឌលស្រាវស្រាវ ជលផលទឹកសាប នៃបណ្ឌិតសភាចារ្យវិទ្យាសាស្រ្តជលផលចិន ។

សិក្ខាសិលានេះ មានសិក្ខាកាមសរុបចំនួន៣០នាក់មកពីកម្ពុជា ឡាវ មីយ៉ានម៉ា ថៃ វៀតណាម ។ គោលបំណងសិក្ខាសិលា ដើម្បីស្វែងយល់អំពីការគ្រប់គ្រងធនធានជនផល និងការអភិវឌ្ឍវារីវប្បកម្ម ។
សិក្ខាសិលានេះ អាចប្រព្រឹត្តទៅបានក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលជលផល (FiA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលស្រាវជ្រាវជលផលទឹកសាប (FFRC, CAFS) នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមការឧបត្ថម្ភរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន៕

To Top