ភ្នំពេញ ៖ ក្រោយឃើញព័ត៌មានមានការចែកចាយបន្តគ្នាលើបណ្តាញសង្គមហ្វេសប៊ុក អំពីហិង្សាមួយកើតឡើងលើស្រ្តីម្នាក់ដែលបង្កឡើងដោយក្រុមស្រ្តីមួយទៀត កាលពីរាត្រីថ្ងៃ២០ កញ្ញាភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់មួយលើករណីនេះដើម្បីមានវិធានការតាមផ្លូវច្បាប់។
បើតាមផេករបស់ស្នងការរាជធានីភ្នំពេញ គឺករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ទាក់ទៅលើស្រ្តីម្នាក់ទៀតនោះគឺកំពុងដេកដួលក្នុងបន្ទប់ ។
ជាមួយនោះដែរ ស្នងការក៏បានអំពាវនាវប្រជាពលរដ្ឋជួយសហការ ផ្តល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ។
លោកស្នងការបានបញ្ជាក់ច្បាស់ថា ករណីនេះដោយមិនអាចលើកលែងបានទេ ៕


