ព័ត៌មានជាតិ

Update៖ អាមេរិក គ្រោងនឹង ប្រកាសកញ្ចប់ជំនួយយោធា ប្រមាណ៣២៥លានដុល្លារ ដល់អ៊ុយក្រែន

រូបភាពពី៖​ AFP

ញ៉ូវយ៉ក៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ថា មន្ត្រីអាមេរិកបានលើកឡើងកាលពីថ្ងៃពុធក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅថ្ងៃព្រហស្បតិ៍នេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក គ្រោងនឹងប្រកាសកញ្ចប់ជំនួយយោធាដែលមានទឹកប្រាក់ចំនួន៣២៥លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ស្របពេលជាមួយគ្នានឹងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនដោយប្រធានាធិបតី អ៊ុយក្រែន លោកVolodymyr Zelenskyy ។

មន្ត្រីអាមេរិកបានលើកឡើងថា កញ្ចប់ជំនួយអាវុធនេះត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលគ្រាប់បែកចង្កោមទី២ដែលបាញ់ដោយកាំភ្លើង១៥៥មីលីម៉ែត្រ (155mm Howitzer) ។
មន្ត្រីអាមេរិកបានឲ្យដឹងថា សព្វាវុធថ្មីផ្សេងទៀតសម្រាប់អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់លោក បៃដិន ជាមួយលោក Zelenskyy ប៉ុន្តែមិនមែន មីស៊ីល ATACMS ដែលកំពុងស្ថិតក្រោមការពិភាក្សាគ្នានោះទេ ។

គួររំលឹកថា ប្រទេសអ៊ុយក្រែន ទទួលបានគ្រាប់កាំភ្លើងធំ M864 ១៥៥មីលីម៉ែត្រ ដំបូងនៅខែកក្កដា ឆ្នាំ២០២៣ ។ គ្រាប់កាំភ្លើងធំដែលមិនមានការណែនាំត្រូវបានបាញ់ចេញពីកាំភ្លើងធំស្តង់ដារ១៥៥មីលីម៉ែត្ររបស់អង្គការ NATO ដែលមានចម្ងាយអតិបរមា ២៩គីឡូម៉ែត្រ និងអាចផ្ទុកបានរហូតដល់៧២គ្រាប់ដែលធ្វើឱ្យប្រសើរឡើងនូវគ្រាប់បែកធម្មតា (DPICM) M42 និង M46 ។

ចំពោះការបញ្ជូនគ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រជាមួយនឹងគ្រាប់បែកចង្កោមបានបន្ធូរបន្ថយការបង្ហូរលើគ្រាប់ស្តង់ដារ “ឯកតា”១៥៥មីលីម៉ែត្រ ដែលសហរដ្ឋអាមេរិក ក៏មានគម្រោងដាក់បញ្ចូលក្នុងការដឹកជញ្ជូននេះផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top