ព័ត៌មានជាតិ

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តពិភាក្សាជាមួយ ក្រុមការងារមជ្ឈមណ្ឌលកីឡា បន្ទាយ (Banteay Athletics Center) ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងលទ្ធផលហ្វឹកហាត់របស់គ្រូបង្គោល ដែលបានបណ្តុះបណ្តាលផ្នែកអភិវឌ្ឍន៍កម្មវិធី កាយសម្បទា

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តជួបពិភាក្សាជាមួយ តំណាង មជ្ឈមណ្ឌលកីឡាបន្ទាយ ដើម្បីស្វែងយល់បន្ថែមពីវឌ្ឍនភាព និងលទ្ធផលហ្វឹកហាត់របស់គ្រូបង្គោល ដែលអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅបណ្តុះបណ្តាល ជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីកាយសម្បទា នៅមជ្ឈមណ្ឌលកីឡាបន្ទាយ នាពេលកន្លងមក។ 

គួររំលឹកផងដែរថា ក្នុងកិច្ចសហការណ៍ ផ្នែកអភិវឌ្ឍន៍កម្មវិធី កាយសម្បទា ដល់ អង្គភាពកងអាវុធហត្ថរាជធានីភ្នំពេញ ភាគីខាង មជ្ឈមណ្ឌលកីឡាបន្ទាយ នឹងផ្តល់លទ្ធភាពជាច្រើនរួមមាន៖
-ផ្តល់លទ្ធភាពបណ្តុះបណ្តាលលើឧបករណ៍ និងគ្រូបណ្តុះបណ្តាលដល់ បុគ្គលិក អ.ហ.ភ.ព
-ធ្វើការសិក្សាសមស្រប ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានដោយផ្អែកលើការអនុវត្តសកម្មភាពស្នូលនិង របៀបរស់នៅរបស់បុគ្គលិក អ.ហ.ភ.ព ។
-ទំនាក់ទំនងជាមួយគ្រូរកឃើញ និងការស្រាវជ្រាវនៃការសិក្សាថ្មីដែលបានអនុវត្តជាប្រចាំថ្ងៃ ។
-បង្កើតសៀវភៅណែនាំអំពីកាយសម្បទាដែលអាចដាក់អោយប្រើប្រាស់សម្រាប់បុគ្គលិក អ.ហ.ភ.ព ។
-ផ្តល់ជំនួយ និងការត្រួតពិនិត្យលើការដាក់អោយប្រើប្រាស់កម្មវិធីសាកល្បងសម្រាប់សៀវភៅណែនាំសម្បទា ។
-ផ្តល់ការហ្វឹកហ្វឺនសម្រាប់ការប្រកួតកីឡាកាយសម្បទាប្រចាំឆ្នាំអន្តរយោធា។
-រក្សាកំណត់ត្រាសមស្របនៃឯកសារទាំងអស់ដែលទាក់ទងនឹងកម្មវិធីនេះដែលត្រូវបានចែករំលែករវាងភាគីទាំងពីរ ។
-ផ្តល់មតិកែលម្អទាន់ពេលវេលាអំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍កម្មវិធីកាយសម្បទា។
-បណ្តុះបណ្តាលបុគ្គលិក អ.ហ.ភ.ព លើការប្រើប្រាស់ឧបករណ៍នៅហ្នឹងកន្លែងហាត់ប្រាណ នៅលើបច្ចេកទេស និងគំនិតនៃការបណ្តុះបណ្តាលរាងកាយ ការប្រើប្រាស់ឧបករណ៍ហាត់ប្រាណរបស់ អ.ហ.ភ.ព៕

To Top