ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវអន្តរជាតិ ផ្ដល់ការគាំទ្រដើម្បី កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបន្តផ្ដល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីកម្ពុជា សម្រេចបានគោលដៅគ្មានមីនត្រឹមឆ្នាំ២០២៥។

តាមរយៈវីដេអូសុន្ទរកថា ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ
ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «បន្ថែមលើគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងក្របខណ្ឌសកល កម្ពុជាបានបន្ថែមគោលដៅ ដោយឡែករបស់ខ្លួនទាក់ទង នឹងសកម្មភាពមីន គឺកម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥។
ក្នុងការខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឱ្យមានការបន្តផ្ដល់ ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស»។

សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែង លើកទឹកចិត្តឱ្យមានការចូលរួម ឱ្យបានកាន់តែទូលំទូលាយ ពីសហគមន៍អន្តរជាតិដើម្បីបញ្ជ្រាប ការយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជាឃាតកលាក់មុខ និងបន្តគំរាមកំហែងដល់សន្តិសុខមនុស្សជាតិ ទោះបីជាសង្រ្គាមប្រដាប់អាវុធ បានបញ្ចប់ទៅហើយក្ដី ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top