ព័ត៌មានជាតិ

ហេតុអ្វីក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា មិនទទួលទំនិញធ្យូងអនាម័យ ដឹកទៅក្រៅប្រទេស

ភ្នំពេញ៖ តាមរយៈលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ចេញសាររបស់ពលរដ្ឋមួយរូបដែលបានសួរថា ហេតុអ្វីក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក នៅកម្ពុជា មិនទទួលទំនិញធ្យូងអនាម័យ និងធ្យូងអុស និងឈើកសិកម្ម ដឹកទៅក្រៅប្រទេស។

ក្នុងសំណេរដែល លោក ខៀវ កាញារីទ្ធ បង្ហាញមកនោះ បានរៀបរាប់ថា”តេីហេតុអ្វីបានជា​ ក្រុមហ៊ុនកប៉ាល់ទាំងអស់នៅកម្ពុជា​ មិនទទួលដឹកទំនិញ​ ធ្យូងអនាម័យនិងធ្យូងអុស​ ឈេីកសិកម្ម​ ទៅកាន់ទីផ្សារក្រៅប្រទេស? ដោយឡែកនៅប្រទេសវៀតណាម​ ថៃ​ ឬប្រទេសផ្សេងៗទៀត​ គឺគេទទួលដឹកទៅក្រៅប្រទេសផ្សេង​ ដោយគ្មានបញ្ហាអ្វីទាំងអស់​។ វាខុសអីតែស្រុកខ្មែរយេីងដែល​ ក្រុមហ៊ុនកប៉ាល់ទាំងអស់​ មិនព្រមដឹក?” ។

ក្នុងនោះដែរ អ្នកដែលបាន សួរពាក់ព័ន្ធនឹងបញ្ហានេះ បានបញ្ជាក់ដែរថា ខ្លួនគឺជាអ្នកឯកទេសផលិតធ្យូងអនាម័យ​ និងធ្យូងឈេីកសិកម្មនៅ​ កម្ពុជា។

ប្រភពបានបញ្ជាក់ទៀតថា “ធ្យូងដែលខ្ញុំបាទផលិតបាន គឺត្រូវបានភ្ញៀវបរទេស ត្រូវការជាខ្លាំង​ ប៉ុន្តែមានឧប្បស័គ្រតែម៉្យាងគឺ​ កប៉ាល់​ មិនព្រមដឹកចេញ តាមការស្នេីសុំរបស់ខ្ញុំបាទទេ”។

ក្រោយទទួលបានសារ ពីប្រជាពលរដ្ឋបែបនេះ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីព័ត៌មាន បានយកសំណូមពរ ឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយពន្យល់ និងដោះស្រាយផងដែរ៕

To Top