ព័ត៌មានជាតិ

សមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចកម្ពុជា តែងតាំងបណ្ឌិត សាង អ៊ាប ជាប្រធានគណៈកម្មការ អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ថ្នាក់កណ្តាល

ភ្នំពេញ៖ លោកបណ្ឌិត សាង អ៊ាប អនុប្រធានទី២ ក្រុមប្រឹក្សាភិបាលសមាគម សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ត្រូវបានក្រុមប្រឹក្សាភិបាល នៃសមាគម បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជាប្រធានគណៈកម្មការ អភិវឌ្ឍន៍សេដ្ឋកិច្ច មូលដ្ឋានថ្នាក់កណ្តាល នៃសមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចកម្ពុជា ដែលគណៈកម្មការនេះ ផ្តោតលើមុំធំៗ៣ គឺការងារបណ្តុះបណ្តាលវិជ្ជាជីវះ ការបង្កើនការងារ និងមុខរបរ ដល់ពលរដ្ឋនៅមូលដ្ឋាន និងអភិវឌ្ឈន៍អាជីវកម្ម និងសេដ្ឋកិច្ចនៅមូលដ្ឋាន ឲ្យមានការរីកចំរើន លើគ្រប់វិស័យ ក្នុងនោះ ក៏មានការងារលើផ្នែកកសិកម្ម នៅមូលដ្ឋានផងដែរ។

ពិធីប្រកាសតែងតាំង បានធ្វើឡើងកាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាព លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហពន្ធ័យុវជន សេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគម សម្ពន្ធភាព អង្កការ-សមាគម និងវិស័យឯកជននៅកម្ពុជា នៅសមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកឧកញ៉ាបណ្ឌិត សាង អ៊ាប តំណាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ដែលត្រូវបានប្រកាស ចូលកាន់តំណែង សំរាប់គណៈកម្មការ អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានថ្នាក់កណ្តាល បានប្តេជ្ញាចិត្ត លើកស្ទួយការអភិវឌ្ឍន៍ ចំណេះដឹងវិជ្ជាជីវៈ ក្នុងការវិនិយោគ លើគ្រប់វិស័យនៅកម្ពុជា ឲ្យរីកចំរើន ក៏ដូចជាពង្រីកសមាជិក និងជម្រុញឲ្យមានការចូលរួម វិនិយោគ ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ដល់សមាជិក សមាជិកា ឲ្យបានគ្រប់ៗគ្នា ពិសេសការពារផលប្រយោជន៍ និងភាពស្របច្បាប់របស់សមាជិក សមាជិកា វិនិយោគិន ទាំងរូបវន្តបុគ្គល និងនីតិបុគ្គល ក៏ដូចជាការគៀងគរ វិនិយោគិនជាតិ និងអន្តរជាតិ ឲ្យចូលរួមវិនិយោគ លើគ្រប់វិស័យ នៅកម្ពុជា ឲ្យបានផុសផុលបន្ថែមទៀត។

ក្នុងនោះដែលោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានណែនាំដល់ថ្នាក់ដឹកនាំ ជាគណៈកម្មការ អភិវឌ្ឍន៍សេដ្ឋកិច្ច មូលដ្ឋានថ្នាក់កណ្តាល ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ របស់សមាគម ដោយធ្វើអ្វីៗទាំងអស់ ត្រូវតែមានផែនការត្រឹមត្រូវ និងដាក់គោលនយោបាយ ឲ្យច្បាស់លាស់ ពិសេសត្រូវចាប់ផ្ដើម ជ្រើសរើសថ្នាក់ដឹកនាំ ដែលមានសមត្ថភាពគ្រប់គ្រាន់, រៀបចំបណ្ដុះបណ្ដាល អ្នកដែលបានចាត់តាំង ពីរបៀបរបបគោលនយោបាយ ផែនការ ដែលបានដាក់ចុះ ក៏ដូចជាធ្វើការអប់រំផ្សព្វផ្សាយ ដល់គ្រប់ភាគី ដែល ពាក់ព័ន្ធ ឱ្យបានយល់កាន់តែច្បាស់ ពីរបៀបរបការងារ និងចក្ខុវិស័យរបស់សមាគម ពិសេសសមាជិកសមាជិកា ត្រូវមានវិន័យមានសាមគ្គី ឯកភាពផ្ទៃក្នុង ទាំងទស្សន គោលជំហរ និងសកម្មភាព។

ជាងនេះទៅទៀត លោកឧកញ៉ាបណ្ឌិត ឡី សុភាព បានសង្កត់ធ្ងន់ថា ការងារដែលត្រូវដឹកនាំ ជាប្រចាំ គឺត្រូវដំឡើងផែនការ ត្រូវមានការចាត់តាំង​ ត្រូវមានការត្រួតពិនិត្យ ដឹកនាំអនុវត្ត និងតែត្រូវមានការវាយតម្លៃជាចាំបាច់។

សូមរំលឹកថា លោកឧកញ៉ា សមូហកបណ្ឌិត ឡី សុភាព ក្នុងនាមជាប្រធាន ក្រុមប្រឹក្សាភិបាល នៃសមាគមនេះ និងតាំងនាមគណអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាភិបាល សមាគមសហពន្ធ វិនិយោគីនកម្ពុជា និងអង្កការសមាគម វិស័យឯកជន នៅកម្ពុជា បានបង្ហាញ ក្តីរំភើបរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ ចំពោះសមាគម សហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា ហើយក៏បានណែនាំឲ្យមានការកែទម្រង់ ដោយឲ្យរៀបចំនូវសមាសភាព សំរាប់អណត្តិទី១ នៃក្រមប្រឹក្សានេះ ឲ្យមានរបៀបរបត្រឹមត្រូវ និងច្បាស់លាស់ ជាមួយនិងសមតុល្យ និងតុល្យភាពការងារ។ ក្បាលម៉ាស៊ីនសមាគមនេះ សុទ្ធតែជាបុគ្គល ដែលមានស្នាដៃឆ្នើម និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំសមាគម ឲ្យមានការរីកចំរើន ហើយរាល់សកម្មភាពទាំងឡាយ របស់សមាគមសហពន្ធ័យុជន សេដ្ឋកិច្ចកម្ពុជា គឺត្រូវរាយការណ៍ ជូនប្រមុខរាជរដ្ឋាភិបាល ជារៀងរាលខែផងដែរ។

សមាសភាពក្រុមប្រឹក្សាភិបាល សមាគមចំនួន៩រូប រួមមាន លោក ឧកញ៉ាសមូហកបណ្ឌិត ឡីសុភាព ជាប្រធាន,លោក បណ្ឌិត ហ៊ុល រឿន ជាអនុប្រធានទី១, លោកឧកញ៉ា បណ្ឌិត សាង អ៊ាប អនុប្រធានទី២ និងមានសមាជិក ចំនួន៦នាក់ ក្នុងនោះម្នាក់ ជាស្ត្រី។ អ្វីដែលសំខាន់ ក្រុមប្រឹក្សាភិបាលសមាគមនេះ នៅពេលប្រសូត្រចេញមកក្លាម គឺបានប្រកាស គាំទ្រយ៉ាងពេញទំហឹង កម្មវិធីគោលនយោបាយ អាទិភាព ចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំរាប់ រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

To Top