ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ការអនុញ្ញាតនេះ ក្រោយពីសម្តេចបានត្រឡប់មកពីអាមេរិករយៈពេល២ថ្ងៃ ខណៈពេលកំពុងស្នាក់នៅអាមេរិកនោះ សម្តេច ហ៊ុន ម៉ាណែតបានជួបលោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិកផងដែរ ៕