ភ្នំពេញ ៖ ដោយសារតែនៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃ២៧ កញ្ញានេះ កំពស់ទឹកឡើងដល់០.៦ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រ លេខ១៥៣ និង១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រដ្ឋបាលខេត្តនេះ បានប្រកាសឲ្យប្រជាពលរដ្ឋ ផ្អាកធ្វើដំណើរជាបណ្តោះអាសន្នសិន។
ការផ្អាកឲ្យនេះ ដើម្បីធានាដល់សុវត្ថិភាព ក្នុងការធ្វើដំណើររបស់ពលរដ្ឋ ។
ក្នុងនោះរដ្ឋបាលខេត្តក៏បានឲ្យប្រជាពលរដ្ឋ រកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន៕