ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ បង្ហាញសារ ពាក់ព័ន្ធមន្ត្រីសុរិយោដី ខេត្តសៀមរាប ទាមទារឲ្យបង់ពន្ធដី ទុកចោលជុំវិញផ្ទះ

ភ្នំពេញ ៖ នៅលើបណ្តាញសង្គម ហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ តំណាងរាស្ត្រ មណ្ឌលកំពង់ចាម និងជាអតីត រដ្ឋមន្ត្រីក្រសួង ព័ត៌មានដែលតែងតែ យកមតិយោបល់ និងសំណូមពរ របស់សាធារណជន មកបង្ហាញជាហូរហែរនោះ ជាថ្មីទៀតនៅព្រឹកថ្ងៃ២៧ កញ្ញា នេះ បានបង្ហាញសារមួយរបស់មន្ត្រីម្នាក់ ដែលមិនពេញចិត្ត ចំពោះមន្ត្រីសុរិយោដី ខេត្តសៀមរាប ដែលទាមទារឲ្យម្ចាស់ផ្ទះមួយកន្លែង បង់ពន្ធលើដីទុកចោល មិនប្រើប្រាស់នៅជុំវិញផ្ទះ

សំណេរនោះលោក ខៀវ កាញារីទ្ធ បានលើកឡើង លើបណ្តាញសង្គម នាថ្ងៃទី២៧ កញ្ញានេះ ដោយបានបញ្ចេញមតិថា “សុំលើកយកសារមន្ត្រីម្នាក់ ដែលខ្ញុំគិតថា ឡូស៊ិច” ។

សំណេរនោះ បានលើកឡើងថា “តើហួសហេតុដែរទេ?! ។ ដីកូនខ្ញុំនៅសៀមរាប ក្បាល១១ គុណ២០ ។ វាធ្វើផ្ទះ៤ គុណ១២ ។ សល់ដីដាំដំណាំខាងៗផ្ទះខ្លះ ។ ពេលចូលទៅបង់ពន្ធ គេឲ្យបង់ពន្ធដីទុកចោលមិនប្រើប្រាស់ ។ ពេលសួរថា ខ្ញុំរស់នៅហ្នឹងតើ! ។ មន្ត្រីសុរិយោដីឆ្លើយថា ផ្ទះតូចមិនពេញដី Sic?! ។ វិលវល់ហើយរបៀបនេះ ។ បូកចុះបូកឡើង ជាង៤លាន៥សែនរៀល Sic. ។ គង់ វិបុល កំពុងជួយសម្តេចបវរធិបតី ឬក៏ទម្លាក់ប្រជាប្រិយភាព?! ។ ខ្ញុំលើកករណីផ្ទះកូនប្រុសខ្ញុំនេះ គឺចង់រំលេចឲ្យឃើញបញ្ហាបែបនេះ មានរាប់លានករណី” ៕

To Top