ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖រាជរដ្ឋាភិបាលថ្មីមិនទាន់មានការបង្កើតពន្ធ បន្ថែមដាក់បន្ទុកលើប្រជាពលរដ្ឋ ឬអាជីវករនោះទេ

ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសនាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិទី៧បង្កើតរហូតមកដល់ពេលនេះ គឺមិនមានការបង្កើតពន្ធថ្មីបន្ថែមសម្រាប់ដាក់បន្ទុកទៅលើប្រជាពលរដ្ឋឬអាជីវករនោះទេ ហើយរាជរដ្ឋាភិបាលមិនទាន់មានការសម្រេចជាផ្លូវការក្នុងការប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ២០២៤។

To Top