ព័ត៌មានជាតិ

ការប្រមូលពន្ធចំណេញ មូលធននៅដើមឆ្នាំ២០២៤មិនទាន់មានការសម្រេចជាផ្លូវការ ពីរាជរដ្ឋាភិបាលឡើយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការអនុវត្តការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤មិនទាន់មានការសម្រេចជាផ្លូវការពីរាជរដ្ឋាភិបាលឡើយហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ។

តាមរយៈសារជាសំឡេងជាង៤នាទី នៅរាត្រី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «គម្រោងយកពន្ធនៅឆ្នាំក្រោយ នៅមិនទាន់មានការសម្រេចពីរដ្ឋាភិបាលនៅឡើយទេ»។

To Top