ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១និង១៤នាទី មានករណីសិស្សសាលា ៤នាក់ បង្កទំនាស់ដោយជិះម៉ូតូចេញពីសាលា ដេញធាក់ និងយកដុំថ្ម វាយគ្នានៅចំណុចមុខវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ រហូតដល់ស្តុបអូបែកក្អម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំង ៤នាក់។

ជនរងគ្រោះឈ្មោះ ទ្រី ចរិយា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមសាមគ្គី និងឈ្មោះហៃ វឌ្ធ្យនា ភេទប្រុស មុខរបរសិស្សវិទ្យាល័យជាស៊ីមសាមគ្គី។

ចំណែកជនបង្កឈ្មោះ ម៉ម ឧត្តម ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស, ធី សីហា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សសាលាចំរើនផល, ឈ្មោះយ៉ិន ប៊ុនហេង ភេទប្រុស ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សសាលាចំរើនផល, ឈ្មោះហន ចាន់ធី ភេទប្រុស មុខរបរសិស្សវិទ្យាល័យជាស៊ីមសាមគ្គី។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងសាឡាង បានសហការជាមួយកម្លាំងផ្នែកជំនាញ នគរបាលព្រហ្មទណ្ឌ ខណ្ឌទួលគោក ធ្វើកំណត់ហេតុ ណែនាំអប់រំ ធ្វើកិច្ចសន្យា និង ឲ្យអាណាព្យាបាលមកធានា ទើបសមត្ថកិច្ចអនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញ ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
