ព័ត៌មានជាតិ

អ៊ំស្រីម្នាក់ មានជំងឺភ្នែកទ្បើងបាយ មើលឃើញច្បាស់ជាថ្មីឡើងវិញ ក្រោមជួយឧបត្ថម្ភពីសម្ដេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ អ៊ំស្រី ជា សាឡាត់ អាយុ ៦៣ឆ្នាំ រស់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មានអាការភ្នែកទ្បើងបាយទាំងសងខាង បណ្តាលឲ្យមើលពុំឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាតនោះ ត្រូវបានមើលឃើញវិញហើយ ក្រោយការជួយពីសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា។

ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែកទាំងសងខាងរបស់អ៊ំស្រី ប្រកបដោយជោគជ័យ នៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០២៣ កន្លងទៅ។ បច្ចុប្បន្ន អ៊ំស្រីអាចមើលឃើញច្បាស់ សារជាថ្មីឡើងវិញ ជាមួយអារម្មណ៍រំភើបរីករាយជាអនេក។

សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់ទាំង ក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណិ្ឌត ពេជ ចន្ទមុន្នី ៕

To Top