ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា ស្នើថៃ ជួយគាំទ្របច្ចេកវិទ្យាឌីជីថល

រូបភាពពី៖​ រដ្ឋសភាកម្ពុជា

ភ្នំពេញ៖សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាបាន ស្នើភាគីថៃជួយគាំទ្របច្ចេកវិទ្យាឌីជីថលនៅកម្ពុជាដើម្បីឲ្យក្លាយជាសភាឌីជីថលនាពេលខាងមុខ។ ការស្នើរបស់ប្រធានរដ្ឋសភាកម្ពុជាធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃនៅវិមានរដ្ឋ សភានារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបទាក់ទងនឹងការងាររដ្ឋសភាវិញ សម្តេច ឃួន សុដារី បានស្នើនាយករដ្ឋមន្រ្តី ជួយជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវា ងរដ្ឋសភាទំាងពីរឱ្យកាន់តែសកម្មទ្វេឡើង នៅក្នុងនោះ រដ្ឋសភាកម្ពុជាស្នើដល់រដ្ឋសភា ប្រទេសថៃ ដែលមានបទពិសោធន៍បច្ចេកវិទ្យាឌីជីថល ជួយគំាទ្រដល់ រដ្ឋសភាកម្ពុជា​ ដើម្បីឱ្យក្លាយទៅជាសភាឌីជីថលនាពេលខាងមុខ។

សម្តេច បានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដ៏សំខាន់មួយ ក្នុងការបន្ដពូនជ្រុំនូវកម្លាំងនៃសាមគ្គីភាព មិត្ដភាពជាប្រពៃណី និងភាពជាអ្នកជិត ខាងល្អនឹងគ្នា ដែលមានជាយូរលង់ណាស់មកហើយឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត ស្របតាមស្មារតីនៃ “ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព”។
ចំណែកលោក សេដ្ឋា ថាវីស៊ីន បានជម្រាប សម្តេចរដ្ឋសភាធិបតី ថា កម្ពុជាជាប្រទេស ទី១ ដែល លោក បានជ្រើសរើសមកបំពេញទស្សនកិច្ច បន្ទាប់ពីចូលកាន់តំ ណែងជានាយករ ដ្ឋមន្រ្តី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

លោកនាយករដ្ឋមន្រ្តី បានសម្តែងក្តីមោទកភាពជាមួយ សម្តេចរដ្ឋសភាធិបតី ក្នុងនាមជាស្រ្តីដំបូងរបស់កម្ពុជាដែលទទួលតួនាទីជាអ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ ដែលនេះជាគំរូមួយសម្រាប់ប្រទេសថៃត្រូវរៀនសូត្រពីកម្ពុជា។

លោកបានជម្រាបជូន សម្តេចរដ្ឋសភាធិបតី ពីលទ្ធផលសំខាន់ៗមួយចំនួនដែល លោក បានពិភាក្សានិងឯកភាពជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេ សទំាងពីរឱ្យមានកា ររីកចម្រើនថែមទៀត ទំាងផ្នែក សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជាពិសេស ការកសាងបន្ទាត់ព្រំ ដែនជាព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍។

ជាមួយគ្នានោះដែររដ្ឋសភាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានស្នើដល់លោកនាយករដ្ឋមន្រ្តីថា បន្តជំរុញកិច្ច សហ ប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយថែមទៀត ដូចជាខាងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងកសិកម្មជាដើម។ ក្នុងនាមតំណាងរាស្រ្ត និងក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលប្រទេសថៃ ដែលបានបង្កលក្ខណៈ ងាយស្រួល និងផ្តល់លក្ខខណ្ឌការងារល្អ ក៏ដូចជាបានការពារសិទ្ធិពលករ និងពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃ៕

To Top