ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីថៃ ក្នុងការបើកទូលាយបន្ថែមទៀត លើទីផ្សារផលិតផលកសិកម្មរបស់កម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី២៨ កញ្ញា បានឲ្យដឹងថា “ដោយប្រជាជនភាគច្រើន នៃប្រទេសទាំងពីរ ជាកសិករ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ លើការផ្លាស់ប្តូរនូវជំនាញកសិកម្ម រួមទាំងការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត “។
ក្នុងនោះដែរ ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា “សម្ដេចធិបតី បានស្នើភាគីថៃ ឱ្យផ្ដល់ទីផ្សារកាន់តែទូលំទូលាយជាងនេះ សម្រាប់ផលិតផលកសិកម្មនានា ពីកម្ពុជា”៕
