ពោធិសាត់: មន្ទីរធនធានទឹក និង ឧតុនិយមខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣នេះបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពជំនន់ទឹកភ្លៀងនៅស្ទឹងពោធិសាត់ដែលត្រូវដល់កម្រឹតប្រកាសអាសន្ន។
អាស្រ័យហេតុនេះ ដើម្បីត្រៀមលក្ខណះការពារនូវគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចកើតមានឡើងក្នុងខេត្តពោធិសាត់ សូមជូនដំណឹងដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងពោធិសាត់ និង ស្ទឹងពាក់ពន្ធ័សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បើជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ និង ត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះអោយបានទាន់ពេលវេលា៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
