ព័ត៌មានជាតិ

សភាសម្ព័ន្ធ សហជីពជាតិកម្ពុជា សូមគោរពថ្លែង អំណរគុណ ចំពោះប្រមុខរាជរដ្ឋាភិបាល ចំពោះការដំឡើង ប្រាក់ឈ្នូលអប្បបរមា និង សុខទុកកម្មករនិយោជិត

ភ្នំពេញ ៖ លោកសួង ហួត ប្រធានសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា NACC តំណាងឲ្យ៦៨ សហព័ន្ធសហជីព សមាគម និងអង្គការ សូមចូលរួម អបអរសាទរ ជាមួយបងប្អូនកម្មករ-និយោជិត ទាំងអស់ក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ ដែលទទួលបានប្រាក់ឈ្នួល អប្បបរមាថ្មី ២០៤ ដុល្លារសម្រាប់ ឆ្នាំ២០២៤ខាងមុខនេះ ។

នាព្រឹកថ្ងៃទី២៩ខែកញ្ញា ឆ្នាំ ២០២៣នេះ លោក សួង ហួតបានបញ្ជាក់ថា សភាសម្ព័ន្ធ សហជីពជាតិកម្ពុជា សូមគាំទ្រ ចំពោះយន្តការ នៃការចរចា ប្រាក់ឈ្នួលអប្បបរមា ដែលរៀបចំ ដោយក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈហើយ បានផ្តល់ឪកាស និង ពេលវេលាគ្រប់គ្រាន់ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួម ចរចារ ដោយឈរលើ លក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ និងបានបោះឆ្នោតគាំទ្រទូរលេខប្រាក់ឈ្នួលអប្បបរមា ចំនួន ២០២ ដុល្លារ សម្រាប់ឆ្នាំ២០២៤ ហើយ សម្តេចមហាបវរធិបតីបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមចំនួន ២ (ពីរ) ដុល្លារ លើទូរលេខដើម របស់ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួល ២០២ ដុល្លារ ដែលការបន្ថែមនេះជាកាយវិកា យកចិត្តទុកដាក់ពីការលំបាក នឹងរួមចំណែកធ្វើឲ្យជីវភាពរស់នៅ របស់បងប្អូនកម្មករនិង ក្រុមគ្រួសារកាន់តែប្រសើរឡើង ជាងមុន ។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ឡើងដល់ ចំនួន ២០៤ដុល្លារ សម្រាប់កម្មករពេញសិទ្ធិ និង ២០២ ដុល្លារ សម្រាប់កម្មករសាកល្បងដោយ អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ។

លោកសួង ហួតនិយាយថា៖ « ក្នុងនាម ប្រធានសភា សម្ព័ន្ធសហជីពជាតិកម្ពុជា NACC ខ្ញុំសូមចូលរួមអបអរ ចំពោះបងប្អូនកម្មករ​ របស់យើងដែលបានតំឡើងប្រាក់ឈ្នួលអប្បបរមាថ្មី ២០៤ ដុល្លារសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ បើទោះបីជាការតំឡើងនេះ មានអត្រាតិចតួចមិនទាន់ឆ្លើយតប ចំពោះតម្រូវការបង ប្អូនកម្មករពិតមែន តែនេះជាការបង្ហាញ ការយកចិត្តទុកដាក់ របស់ សម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់បងប្អូនកម្មករ និយោជិត ហើយបានតម្លើងប្រាក់ ឈ្នួលជូនបងប្អូនកម្មករ និយោជិតជារៀងរាល់ឆ្នាំ។ បើទោះបីជាកម្ពុជា ក៏ដូចជាពិភពលោក ទាំងមូលកំពុងរង នូវវិបត្តិសេដ្ឋកិច្ចយ៉ាង ណាក៏ដោយ ក៏រាជដ្ឋាភិបាលបានខិតខំ រកមធ្យោបាយតំឡើង ប្រាក់ឈ្នូល អប្បរមា ជូនបងប្អូននិយោគជិកទៅ តាមលទ្ធផល ដែលកម្ពុជាយើងមាន ។ ការតំឡើងនេះ គឺធ្វើឡើងតាមការចរចា បែបបច្ចេកទេស និងវិទ្យាសាស្រ្ត ។ ដូច្នេះសូមអរគុណ សម្តេចធិបតីហ៊ុនម៉ាណែត ដែលបានគិតគូ ហើយបានបន្ថែមចំនួន២ដុល្លារ លើការចរចាប្រាក់ឈ្នូលអប្បរមាសម្រាប់ឆ្នាំ២០២៤ខាងមុខ»។

កាលពីថ្ងៃទី២៨ខែកញ្ញា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិត វិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលទទួលបាននូវប្រាក់ឈ្នួល អប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិកក្នុង១ខែ ដែលក្នុងនោះរាជរដ្ឋាភិបាល បានបន្ថែមចំនួន២ដុល្លារលើតម្លៃចរចារផងដែរ ។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្តថា ទន្ទឹមនឹងការអបអរសាទរ ដល់បងប្អូនកម្មករនិយោជិត សម្តេចធិបតីសូមអំពាវនាវ ដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃ ជួលដើម្បីរក្សានូវប្រភព ចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករ និយោជិតផង និងជួយរួមចំណែកដល់ការ អនុវត្តច្បាប់ស្តីពីភិតិសន្យា ពិសេសដែលនៅជាធរមានផង ។

រាជរដ្ឋាភិបាលនឹងខិតខំត ភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាត ដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករ និយោជិតដែលជាអ្នកជួលបន្ទប់ ៕ អត្ថបទដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top