ព័ត៌មានជាតិ

រដ្ឋមន្ត្រីអភិវឌ្ឍ៍ជនបទ ណែនាំឲ្យសិក្សាសាងសង់ស្ពានបេឡេរិ៍ ២ នៅស្រុកស្វាយអន្ទរ

រូបភាពពី៖​ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះបានណែនាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរស្រុក សិក្សាសាងសង់ស្ពានបេឡេរិ៍ ចំនួន២ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្នុងឱកាសជួបសំណេះសំណាល ជាមួយសហគមន៍ប្រើប្រាស់ទឹក តំណាងសហគមន៍ បានស្នើសុំសាងសង់ស្ពានបេឡេរិ៍ចំនួន២កន្លែង ស្ថិតនៅក្នុងភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ជាការឆ្លើយតប លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឲ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងអាជ្ញាធរស្រុក ទៅធ្វើការពិនិត្យ និងសិក្សាទីតាំង ព្រមទាំងលើកគម្រោងសាងសង់ជូនតាមសំណូមពរ របស់ប្រជាសហគមន៍ ជាក់ស្ដែង៕

To Top