ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា ៖ ប្រាក់ឈ្នួល២០៤ដុល្លារ នៅមិនទាន់ឆ្លើយតបតម្រូវការរស់នៅកម្មករ

ភ្នំពេញ ៖ ប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់ឆ្នាំ២០២៤ ត្រូវបានសម្រេចចំនួន២០៤ដុល្លារក្នុង១ខែប៉ុន្តែត្រូវបានលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ យល់ឃើញថា នៅមិនទាន់ឆ្លើយតប ចំពោះតម្រូវការរស់នៅរបស់កម្មករបាននោះទេ ។

លោក ប៉ាវ ស៊ីណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនារសៀលថ្ងៃ២៩ កញ្ញាថា “ចំពោះខ្ញុំ យល់ថា ការដំឡើងប្រាក់ឈ្នួលនេះ នៅមិនទាន់ឆ្លើយតប ចំពោះតម្រូវការរស់នៅរបស់កម្មករនៅឡើយទេ ដោយសារ ការចំណាយរបស់កម្មករ មានការកើនឡើង” ។

ក្នុងនោះលោកបន្ថែមថា “ទោះជាយ៉ាងណា ភាគីខាងយើងនៅស្នើសុំ សំណើមួយចំនួនបន្ថែមទៀត ដើម្បីជាផ្នែកមួយ ជួយកាត់បន្ថយនៅការចំណាយរបស់កម្មករ ផងដែរ” ។

សូមបញ្ជាក់ថា កាលពីថ្ងៃ២៨ កញ្ញា ជាថ្ងៃបញ្ចប់កិច្ចប្រជុំប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤ ក្រោយមានការចរចាគ្នាប្រមាណជា១ខែកន្លងមក ដោយលទ្ធផល២០២ដុល្លារ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន ម៉ាណែតបន្ថែម២ដុល្លារទៀតសរុបទាំងអស់២០៤ដុល្លារក្នុង១ខែ ៕

To Top