តូក្យូ៖ ក្រសួងដឹកជញ្ជូនបានឲ្យដឹងថា ការបរាជ័យប្រព័ន្ធនៅក្នុងបណ្តាញគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានកើតឡើងនៅថ្ងៃសុក្រនេះ ដោយពន្យារពេលជើងហោះហើរភាគច្រើនទៅកាន់ភាគខាងកើតប្រទេសជប៉ុន។
បញ្ហានេះបានចាប់ផ្តើមនៅម៉ោងប្រហែល ១១ និង ៤០នាទីព្រឹកនៅមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក្នុងតំបន់តូក្យូរបស់ក្រសួងនៅក្នុងខេត្ត Saitama ដែលជំរុញឱ្យមានការរឹតបន្តឹងការចាកចេញនៅព្រលានយន្តហោះ។ ប្រព័ន្ធត្រូវបានស្តារឡើងវិញនៅម៉ោងប្រហែល ជាង ១២យប់។
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលមានការរំខាន ព័ត៌មានក្រៅពីទីតាំងរបស់យន្តហោះមិនត្រូវបានបង្ហាញនៅលើអេក្រង់ប្រព័ន្ធគ្រប់គ្រងនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា