ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក សុខ វាសនា ចុះពិនិត្យសកម្មភាពមន្ត្រីបំពេញកិច្ចការងារ ជំនាញប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះពិនិត្យសកម្មភាពមន្ត្រីបំពេញកិច្ចការងារជំនាញប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងនោះ ក៏មានការអមដំណើរដោយ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យ អញ្ជើញមកពិនិត្យសកម្មភាពមន្ត្រីបំពេញកិច្ចការងារជំនាញ នៅអគារថ្មី និងចុះត្រួតពិនិត្យ តាមបណ្ដាគោលដៅស្លាបឆ្វេង ស្លាបស្ដាំ ក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានប្រជុំសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែក នៃប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប៉ុស្តិ៍ស្ទឹងបត់ និងក្រុមផ្ដល់ទិដ្ឋាការ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅសាលប្រជុំអគារទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ៕

To Top