ព័ត៌មានជាតិ

សម្ដេច​តេជោ​ ហ៊ុន​ សែន៖ ​បៀវត្សរ៍ឡើង បានតិចប្រសើរជាងបាត់បង់ការងារធ្វើ

ភ្នំពេញ៖ ​សម្ដេចតេជោ​ ហ៊ុន​ សែន​ បានលេីកឡេីងថាការដំឡើងបៀវត្សរ៍ជូន កម្មករកម្មការិនី គឺជារឿងល្អ​ ទោះបីជា​បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង។
តាមរយៈ​បណ្ដាញសង្គម​តេឡេ​ក្រាម​នាយប់ថ្ងៃទី២​តុលា​ នេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែងថា​ “នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ ការដំឡើងបានបៀវត្សរ៍ជូន កម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង”។

សម្ដេចតេជោ​ បញ្ជាក់​បន្ថែម​ថា​ “ខ្ញុំសូមអបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាបន័ពាក់ព័ន្ធដែលរក្សាបាននូវចំណុចសំខាន់៣គឺ៖ ទី១៖ ដំឡើងបានបៀវត្តន៍ទោះច្រើនក្តីតិចក្តី ទី២៖ រក្សាបានការងារធ្វើ ទី៣៖ បង្កើតបានការងារថ្មី។ បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង​”៕

To Top