ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសជូនដំណឹពី ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះដោយសារទទួលរងប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ និងឡាវ នឹងរំកិលបញ្ឆិតចុះមកក្រោម អូសបន្លាយពីប្រទេសថៃ មកដល់លើជួរភ្នំដងរែកជាមួយ និងខ្យល់មូសុងនិរតីខ្សោយ ។
ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលដើរទៅដល់ភាគខាងកើតកោះហុងកុង នៅថ្ងៃទី៨ ខែតុលា (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់លើកម្ពុជាទេ)។
ស្ថានភាពនេះ នឹងធ្វើឲ្យបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេសចាប់ពីថ្ងៃ៣-៥តុលា អាចមានភ្លៀងពីកម្រិតខ្សោយទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី៥០-៧០ភាគរយ៕

