ភ្នំពេញ ៖ ស្នងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធនៅព្រឹកថ្ងៃ៤ តុលានេះ បានចេញសារព្រមានទុកជាមុនចំពោះមន្រ្តីនគរបាលដែលស្ថិតនៅក្រោមឱវាទរបស់លោកថា “ក្នុងករណីមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពតរូបណា ដែលពាក់ពន្ធ័គ្រឿងញៀននិងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ” ។
ការប្រកាសដាច់ណាត់ដោយគ្មានការលើកលែងនេះ បន្ទាប់ពីលោកវរសេនីយ៍ត្រី ពោន ធា ជាគ្រូបច្ចេកទេសថ្មើរជើងសាលានាយទាហានសកម្ម ត្រូវបានលុបឈ្មោះនាយទាហានចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយសារតែជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន៕