ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានចាត់ឲ្យវរសេនីយ៍ឯក គ្រី ចំរើន នាយការិយាល័យអប់រំចិត្តសាស្ត្រ និងវរសេនីយ៍ឯក អ៊ុយ ណារីន នាំយកអង្ករ១បេ ទឹកសុទ្ធ១កេស ទឹកផ្លែឈើ១កេស មី១កេស និងថវិកាចំនួន២០០០០០រៀល ទៅប្រគល់ជូនលោក ស៊ឹម ស្រស់ ដែលជាអតីតយុទ្ធជន និងជាយុទ្ធមិត្តរួមអាវុធរបស់លោក ។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន និងលោក ស៊ឹម ស្រស់ យុទ្ធមិត្តទាំងពីរ បានឆ្លងកាត់ក្នុងសម័យសង្គ្រាមកំឡុងឆ្នាំ១៩៨០ជាង ពេលបម្រើការនៅវរសេនាតូចលេខ៨៦ បើកបររថក្រោះ ពេលនោះបានប្រកៀកស្មាប្រយុទ្ធយ៉ាងអង្គអាចក្លាហាន លោករវសេនីយ៍ឯក ស៊ីម ស្រស់ ធ្លាប់តែកាន់អាវុធចូលប្រយុទ្ធក្នុងសមរភូមិយ៉ាងក្លាហាន តែឥឡូវដៃកាន់ឈើច្រត ដោយសារវ័យជរា និងស្ថានភាពជំងឺប្រចាំកាយ។

លោកមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ មិនដែរបោះបង់ យុទ្ធមិត្តរូបណានោះទេ លោកតែងតែស្វែងរកដំណឹងអតីតយុទ្ធមិត្តទាំងអស់ ដែលធ្លាប់កំសត់កម្រជាមួយគ្នាក្នុងសមរភូមិ និងតែងតែស្កាត់ទៅជួបគ្នា ហើយជារឿយៗតែងតែចុះទៅសួរសុខទុក្ខ និងជួយឧបត្ថម្ភចំពោះយុទ្ធមិត្តណា ដែលមានការខ្វះខាត ជាក់ស្តែងដូចជាអតីតយុទ្ធមិត្ត ស៊ីម ស្រស់ លោកមេបញ្ជាការ បានជួយទំនុកបម្រុង ឲ្យសម្រាកនៅក្នុងអង្គភាព ឲ្យកងទ័ពជួយមើលថែរក្សា ៕

