ពោធិសាត់រះ រដ្ឋបាលខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៣ បានទទួលអំណោយ ដ៍ថ្លៃថ្លាអង្ករចំនួន ១០០ តោនពីសម្តេចតេជោហ៊ុន សែន ប្រធានគណះបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ពិធីប្រគល់និងទទួលនោះបានធ្វើឡើងនៅរដ្ឋបាលខេត្តពោធិសាត់ក្រោមអធិបតីភាពលោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិសាត់។
លោកខូយ រីដា អភិបាលខេត្តពោធិសាត់តំណាងអោយប្រជាពលរដ្ខទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន សែន ប្រធានគណះបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេបានផ្តល់អំណោយដ៍ថ្លៃថ្លានេះ លោកអភិបាលខេត្តក៍បានសន្យាថាអំណោយនេះ លោកនឹងយកទៅចែកជូនប្រជាពលរដ្ឋដែលមានការខ្វះខាត ជាពិសេសប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់រងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ៕