ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានសម្រេចប្រគល់ភារៈកិច្ចចំនួន៣ ក្នុងវិស័យទេសចរណ៍ឲ្យលោក ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសជាអ្នកមើលការខុសត្រូវ។
ភារៈកិច្ចទាំង៣នោះរួមមាន៖ ១- ជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ។
២- ត្រូវរៀបចំសមាសភាព គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ ឡើងវិញ ដើម្បីគោរពស្នើសុំសម្ដេចធិបតី នាយករដ្ឋមន្ត្រី ពិនិត្យ សម្រេច ស្របតាមសមាសភាព នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
៣- ត្រូវរៀបចំធ្វើបច្ចុប្បន្នភាព យន្តការការងារ អភិវឌ្ឍន៍វិស័យទេសចរណ៍ ឲ្យបានសមស្របប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕