ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ តុលានេះ បានបញ្ជាក់ពីការបញ្ចេញរថយន្តក្រុង ចំនួន ៤៥៥គ្រឿង សម្រាប់សេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។
សូមបញ្ជាក់ថា ការបញ្ចេញរថយន្តក្រុងនេះ អនុវត្តតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានណែនាំ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសសម្តេចធិបតី ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ។
ដើម្បីជ្រាបច្បាស់ពីគោលដៅ សូមពិនិត្យមើលសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានភ្ជាប់ខាងក្រោមនេះ៖