ព័ត៌មានជាតិ

លោក ហេង វ៉ាន់ដា ប្រកាសគាំទ្រ ចំពោះនយោបាយប្រាក់បៀវត្សរ៍ សម្រាប់គ្រូ

ភ្នំពេញ៖ លោក ហេង វ៉ាន់ដា នាយកវិទ្យានស្ថាន វ៉ាន់ដា គណនេយ្យ បានប្រកាសគាំទ្រ ចំពោះនយោបាយប្រាក់បៀវត្សរ៍ សម្រាប់គ្រូបង្រៀន សម្រាប់ឆ្នាំ២០២៤។

សូមរំលឹកថា ថ្លែងចេញពីវេទិកា អបអរទិវាគ្រូបង្រៀន លើកទី២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់ សាលារៀនឆ្ពោះទៅរកឧត្តមភាព» នាព្រឹកថ្ងៃ៥ តុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ««គរុសិស្សកាំ (ក) កាលពីឆ្នាំ២០២៣ ទទួលបាន ៦ម៉ឺន៣ពាន់រៀល គុណនឹង៧០ភាគរយ ឥឡូវ (ឆ្នាំ២០២៤) នឹងឡើងទៅ១លាន១សែន៧ម៉ឺនរៀល គរុសិស្សកាំ (ខ) ដែលចេញទៅបង្រៀងមូលដ្ឋាន កាលមុន ៧៥ម៉ឺន គុណនឹង៧៥ភាគេយ បានជាង៥៦ម៉ឺន ឥឡូវថ្មីនេះយើងគុណទៅ បាន១លាន១សែនជាង ហើយគ្រូទាបបំផុតគម្រិត (គ) កាលមុនបាន ៦៦ម៉ឺនគុណនឹង៨០ភាគរយ បាន៥៣ម៉ឺន ក្នុង១ខែ ឥឡូវយើងគុណនឹងបៀវត្សមូលដ្ឋាន បាន៩៨ម៉ឺន ជិត១លានរៀលដែរ ។ នេះមិនមែនជាបៀវត្សទេ ជាអាហារូបករណ៍» ។

ចំពោះករណីនេះ លោក ហេង វ៉ាន់ដា នាយកវិទ្យានស្ថាន វ៉ាន់ដា គណនេយ្យ បានលើកឡើងថា៖

១. នយោបាយប្រាក់បៀវត្សរ៍ សម្រាប់គ្រូត្រូវហើយ និងមហាសែនត្រូវ ត្រូវតែធ្វើឲ្យគ្រូមានតម្លៃខ្លួនដ៏ថ្លៃ។

២. ស្តង់ដាសាលារៀន ត្រូវរើសនាយកសាលាមុនគេ។ បើរើសនាយកសាលាបានល្អ គឺដូចជារើសបានមេមាន់មួយដែលល្អ ជួយដល់ស្តង់ដាសាលារៀនទាំងមូលបាន។ សូមប្រកាសគាំទ្រ១៨០% ៕

To Top