ភ្នំពេញ ៖ ស្ត្រីវ័យកណ្តាលនិងកូនស្រីអាយុ២ឆ្នាំ បានស្លាប់យ៉ាងអណោចអធមក្នុងថ្លុកឈាម(ដាច់ក្បាល) នៅក្នុងបន្ទប់ដេកដែលសង្ស័យថា អំពើឃាតកម្មដ៏សាហាវយង់ឃ្នង់នេះ ប្រព្រឹត្តដោយប្តី ឪពុក ជនរងគ្រោះតែម្តងកើតឡើងពីការភ្លើងប្រច័ណ្ឌ ក្រោយប្រពន្ធសុំលែងលះ ។
ហេតុការណ៍ឃើញសាកសព ត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
បើតាមពលរដ្ឋនៅក្បែរផ្ទះគ្រួសារនេះ បានរៀបរាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃ៥ តុលា ស្ត្រីរងគ្រោះជាប្រពន្ធ បានទៅដាក់ពាក្យសុំលែងលះជាមួយប្តីនៅសាលាឃុំ ប៉ុន្តែមន្ត្រីសាលាឃុំជាប់រវល់ ក៏បានត្រឡប់មកផ្ទះវិញ ។
បន្ទាប់ពីប្រព្រឹត្តអំពើឃាតកម្មរួច ជនដៃដល់ជាប្ដីបានរត់គេចខ្លួន ។
សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ កុសលវិច្ច័យ ទៅលើសាកសព និងកំពុងតាមប្រមាញ់ជនដៃដល់ជាឃាតករដែលកំពុងរត់គេចខ្លួនផងដែរ ៕


