បន្ទាប់ពីការពារនៅចំពោះមុខគណៈកម្មការវាយតម្លៃដែលមានបណ្ឌិតចំនួន៧រូប ក្នុងនោះក៏មានបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជ បណ្ឌិត្យ សភាកម្ពុជា, និងបណ្ឌិត ខែក វីរៈ នាយកខុទ្ទកាល័យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ផង លោក ឆាយ សុផល ទទួលបានជោគ ជ័យ ក្នុង ការការពារនិក្ខេបបទបញ្ចប់របស់ខ្លួន នារសៀលថ្ងៃទី៦ ខែ
កក្កដា ឆ្នាំ២០២៣ នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា។
ក្រោយពីសិក្សានៅក្នុងថ្នាក់រយៈពេលមួយឆ្នាំ នៅឯរាជបណ្ឌិត្យសភាកម្ពុជា និង បានសិក្សាស្រាវ ជ្រាវ ព្រមទាំងសរសេរ ដោយ បំពេញតាមលក្ខខណ្ឌផ្សេងៗ តាមនិយាមរបស់រាជបណ្ឌិត្យសភាកម្ពុជា អស់រយៈពេល៣ឆ្នាំបន្ថែមទៀត លោក ឆាយ សុផល ក៏ទទួលបានជោគជ័យជាស្ថាពរនៅថ្ងៃនេះ។
សូម បញ្ជាក់ថា ក្នុងចំណោមនិស្សិតជាង៩០នាក់ នៅជំនាន់៤ វគ្គ១ គឺលោក ឆាយ សុផល ជាបេក្ខ ជន បណ្ឌិត ទី ២ ដែលបានបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ។
លោក ឆាយ សុផល ដែលជាអ្នកនិពន្ធសៀវភៅដ៏ល្បីផងនោះ បានរៀបរាប់ថា ការទទួលបានបណ្ឌិត នៅ រាជបណ្ឌិត្យសភាកម្ពុជា គឺមិនងាយស្រួលនោះទេ ហើយលោកពិតជាមានមោទនភាព ដែលលោក អាចធ្វើបាន បើទោះជាលោករវល់យ៉ាងណាក៏ដោយ ហើយថា ការព្យាយាម និងអត់ធ្មត់ ព្រមទាំង ការ គ្រប់ គ្រង ពេល វេលា ឱ្យបានច្បាស់លាស់ នោះអាចនាំឱ្យសម្រេចកិច្ចការបាន។
លោកបន្តថា និក្ខេបបទ ស្តីពី «ឥទ្ធិពលហ្វេសប៊ុកនៅក្នុង នយោបាយកម្ពុជា (ឆ្នាំ២០០៨ – ២០២១) – ករណី សិក្សា នៅ រាជធានីភ្នំពេញ» ពិតជាប្រធានបទថ្មី ហើយ ក្តៅ នៅក្នុងសង្គមកម្ពុជា
ហើយ ថា និក្ខេបបទនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងវិភាគទៅលើ ឥទ្ធិពលហ្វេសប៊ុកនៅក្នុងនយោ បាយ និង បញ្ហា សង្គមមួយចំនួន ព្រមទាំងផលវិជ្ជមាន និងអវិជ្ជមានខ្លះទៀត ដែលកើតមានចំពោះ បុគ្គល ក្រុម និង សង្គម នៅប្រទេស កម្ពុជាក្នុង ចន្លោះឆ្នាំ២០០៨-២០២១។
នៅក្នុង និក្ខេបបទនេះ លោក ឆាយ សផុល បានផ្អែកលើទិន្នន័យបែបបរិមាណវិស័យផង និងគុណ
វិស័យ ផង ដែល ធ្វើឡើងតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។ ចំពោះបរិមាណវិស័យ គឺលោកបានសម្ភាស អ្នក ឆ្លើយ តបចំ នួន៥០០នាក់ (ស្រ្តី ៣០% ) ក្នុងនោះមានអ្នកនយោបាយ និងមិននយោបាយ ព្រមទាំង អ្នក ជំនាញ វិទ្យាសាស្រ្តនយោបាយផងដែរ ដោយលោក ប្រមូលចម្លើយ តាមរយៈ ការជួប ផ្ទាល់ ផង និង ធ្វើ តាម ប្រព័ន្ធ អន ឡាញ (Online) ផង។ ការ ធ្វើ តាម ប្រព័ន្ធអនឡាញ (Online) នេះ គឺ តាម រយៈ ការ បញ្ជូន បញ្ជី សំ ណួរ នៅក្នុងប្រព័ន្ធ ‘Google Form’ ហើយ ភ្ជាប់តំណទៅ ម៉ាស្សិនជឺ (Messenger) របស់ ហ្វេសប៊ុក (Facebook)។ ទទ្ទឹមនឹងនោះ លោកក៏បានសម្ភាសន៍បែបស៊ីជម្រៅជាមួយ អ្នកជំនាញ និង អ្នក ពាក់ ព័ន្ធ នឹង នយោ បាយចំនួន១០រូបផ្សេង ទៀតដែរ។
សម្រាប់គុណវិស័យវិញ លោក ឆាយ សុផល បានផ្នែក លើ ឯកសារចំនួន៣៩២ចំណងជើង ធ្វើជា
គន្ថនិទ្ទេស ក្នុងនោះមាន៖ – ឯកសារជាភាសាខ្មែរមាន៖ សៀវភៅ១៣ចំណងជើង, របាយការណ៍ស្រាវជ្រាវ៦៣ចំណងជើង, សុន្ទរកថា២អត្ថបទ, សារព័ត៌មាន២០១អត្ថបទ, ហ្វេសប៊ុកចំនួន១៤គណនី។ ឯកសារភាសាបរទេសមាន៖ សៀវភៅ១២ចំណងជើង, របាយការណ៍ស្រាវជ្រាវ៤៤ចំណងជើង, សារព័ត៌មាន៣៩ ចំណងជើង និងបណ្តាញ ផ្សព្វ ផ្សាយ សង្គមហ្វេសប៊ុកចំនួន ៣គណនី។
តាមលទ្ធផលនៃការសក្សា ដោយសារតែ ហ្វេសប៊ុក មានប្រជាប្រិយ ងាយ ស្រួល ប្រើ ដោយ ចំណាយ ប្រាក់ តិច និង បញ្ជូន សារស្ទើរគ្រប់ទម្រង់បានយ៉ាង លឿន និងដល់គោលដៅច្រើន ទើប ហ្វេសប៊ុក មានឥទ្ធិពល លើ ទិដ្ឋភាពនយោបាយកម្ពុជា នាចន្លោះឆ្នាំ២០០៨-២០២១ ក៏ដូចជាឆ្នាំបន្តបន្ទាប់។ ប្រការនេះបាន នាំឱ្យមានការផ្លាស់ប្តូរឥរិយាបថទាំងអ្នកនយោ បាយ និង អ្នកគាំទ្រនយោបាយ ក្នុងការចូលរួមពិភាក្សា និង ការ បញ្ចេញមតិ ក៏ដូចជា ការ ចូល រួម បោះ ឆ្នោត និងមិនទៅបោះឆ្នោត។ ទន្ទឹមនឹងនោះ ហ្វេសប៊ុក បាន ផ្លាស់ ប្តូរ ឥរិយាបថមន្រ្តីផ្តល់សេវាសាធារណៈរដ្ឋ ដោយ ធ្វើ ឱ្យ ពួកគេ មានទំនាក់ទំនង ល្អ, មានឥរិយាបថ រួសរាយ និងទន់ ភ្លន់ ជាងមុន ខណៈដែលការផ្តល់សេវាបានលឿន និងមាន ប្រសិទ្ធ ភាព ជាងមុន ដោយបានកាត់ បន្ថយ ការិ យា ធិបតេយ្យ និងអំពើពុករលួយជាដើម ហើយ ការ ផ្តល់ សេវា កាន់ តែ មានតម្លាភាព និង គុណ ភាព ជាង មុន ហើយ ប្រជា ពលរដ្ឋបានចំណាយ ពេលវេលា និងថវិកា តិចជាងមុន។
លទ្ធផលក៏បានបង្ហាញដែរថា ដោយសារតែអក្ខរកម្មព័ត៌មាន និងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ អ្នក ប្រើ ប្រាស់ ហ្វេសប៊ុកភាគច្រើន ឆាប់ជឿ និងឆាប់ចែករំលែក ហើយបញ្ចេញមតិភ្លាមៗ ដោយ ពេលខ្លះ ឆាប់ មាន កំហឹង ចំពោះ សារ មិន ល្អ ដោយបាត់បង់សីលធម៌ ទាំងទិដ្ឋភាពនយបាយ និងសង្គម បាត់បង់កិត្តិយស រហូត មានការជាប់ ទោស ទណ្ឌ បាត់ បង់ផល ប្រយោជន៍ ចាញ់បោកទ្រព្យសម្បត្តិគេ បាត់បង់តួនាទី និង អំណាច ជាបុគ្គល ផង និងជាក្រុមផង រហូតមាន ការនិរទេសខ្លួន គ្មានសិទ្ធិធ្វើនយោបាយ និង បរាជ័យ លើ បំណង កាន់ តំណែង រដ្ឋទៀតផង។
ទន្ទឹមនឹងនោះ និក្ខេបបទ ក៏បានបង្ហាញលទ្ធផលដែរពីឥទ្ធិពលហ្វេសប៊ុកលើគំនិតផ្តួចផ្តើមការរៀប ចំ ច្បាប់ ការ ធ្វើ វិសោធន កម្មច្បាប់ ការអនុវត្តច្បាប់និងការគោរពច្បាប់ ព្រមទាំងការរឹតបន្តឹងការអនុវត្ត
ច្បាប់ ។
ទាញ ចេញពីលទ្ធផលនៃការសិក្សាស្រាវនៅ និងការសន្និដ្ឋាននៅក្នុងនិក្ខេបបទនេះ លោក ឆាយ សុផល បានផ្តល់អនុ សាសន៍ មួយ ចំនួន ដូច ខាង ក្រោម៖ សម្រាប់អ្នកនយោបាយ និងសកម្មជននយោបាយ ត្រូវ ឆក់ឱកាសប្រើប្រាស់ហ្វេសប៊ុក ក៏ដូចជាបណ្តាញផ្សព្វផ្សាយសង្គមថ្មីៗ ទៀត ទៅ តាម ការ វិវឌ្ឍ នៃបច្ចេកវិទ្យាព័ត៌មានជាសកល ដើម្បីទាញ ប្រយោជន៍នយោ បាយ សេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រទេស ហើយ ទាញយកចំណាប់អារម្មណ៍ និងការ គាំ ទ្រពីសំណាក់ មហាជន ក៏ដូចជា អ្នក បោះ ឆ្នោត។ ទន្ទឹមនឹងនេះ អ្នកនយោបាយ និងសកម្មជននយោបាយ ក៏ដូច ជា អ្នក មិនមែន នយោ បាយផង ត្រូវ ប្រកាន់ យកគោលការណ៍ច្បាប់ និង ពង្រឹង សីលធម៌ ជាបុគ្គល និងក្រមសីលធម៌ជាក្រុម លើកិច្ចការនយោ បាយ និងសង្គម ឱ្យបានខ្ពស់ ដោយ មិនត្រូវយកហ្វេសប៊ុក ក៏ដូចជាបណ្តាញផ្សព្វ ផ្សាយសង្គមផ្សេងៗ ទៀត ធ្វើជាសង្វៀន ប្រកួត ប្រជែង គ្នាស្លាប់ រស់នោះ ឡើយ។ ការប្រើប្រាស់ហ្វេសប៊ុក និង បណ្តាញ ផ្សព្វ ផ្សាយ សង្គមផ្សេងៗ ទៀត មិន បាន ត្រឹម ត្រូវ ដោយ ប្រាស ចាកពីគោលការណ៍ ច្បាប់ និងសីលធម៌ នឹង អាច នាំ អាសោចកេរ្តិ៍ បាត់បង់ កិត្តិយស និង សេចក្តី ថ្លៃ ថ្នូរ បាត់ បង់ អំណាច តួនាទី ទាំង ជាបុគ្គល និង ជា ក្រុម ឬក៏អាចនិរទេសខ្លួន និងបាត់ បង់ សិទ្ធិ ធ្វើ នយោ បាយ ជាដើម ហើយក៏អាច ជាប់ ទោស ទណ្ឌ តាម ផ្លូវ ច្បាប់ ព្រមទាំង អាច បាត់បង់ ការ គាំទ្រ ពី មហា ជន និងទទួល បាន មកវិញនូវការ ប្រមាថថែមទៀត។
ម្យ៉ាង ទៀត ទាំងអ្នកនយោបាយ និង សកម្ម ជន នយោបាយត្រូវស្វែងយល់ឱ្យបានច្បាស់ ពី អក្ខរ កម្ម ព័ត៌មាន និង អក្ខរ កម្ម ប្រព័ន្ធ ផ្សព្វ ផ្សាយ ហើយត្រូវ យល់ដឹងពីព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ និងព័ត៌មានបំភ្លៃជាដើម ដើម្បីចៀសវាងការយល់ខុស និងភាន់ច្រឡំ ក្នុង ចំណោម មហា ជន និងបង្កចលាចលនៅក្នុងសង្គម ហើយត្រូវបញ្រ្ជាប ពី បញ្ហា ដ៏ គ្រោះ ថ្នាក់ នៃព័ត៌មានទាំង នេះ ទៅឱ្យ អ្នកគាំទ្រនយោ បាយ និងអ្នកបោះឆ្នោត ក៏ដូចជាមហាជនទូទៅផងដែរ។
សម្រាប់អ្នកគាំទ្រនយោបាយ អ្នកបោះឆ្នោត និងមហាជនទូទៅ
មិនខុសពីអ្នកនយោបាយ និងសកម្មជននយោបាយប៉ុន្មាននោះទេ គឺត្រូវប្រើប្រាស់ ហ្វេសប៊ុក ក៏ ដូច ជា បណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗ ទៀតឱ្យបានត្រឹមត្រូវ ហើយត្រូវ គិត គូរ ពី បញ្ហា ដែល កើត មានតាម ផ្លូវ ច្បាប់ ដោយត្រូវបង្កើនសីលធម៌ផ្ទាល់ខ្លួន ហើយ មិនត្រូវយកហ្វេសប៊ុក និង បណ្តាញ ផ្សព្វ ផ្សាយ សង្គម ផ្សេងៗ ធ្វើ ជាទីលានវាយប្រហារ និងជេរប្រមាថគ្នា ស្លាប់ រស់នោះ ឡើយ។
ការប្រើប្រាស់ហ្វេសប៊ុក និង បណ្តាញ ផ្សព្វ ផ្សាយ សង្គមដទៃ ទៀត ដោយមិនបានស្វែង យល់ ពី ច្បាប់ ក៏ អាច ប្រឈមមុខនឹងបន្តឹង នាំឱ្យអាសោចកេរ្តិ៍ បាត់បង់ កិត្តិយស និង សេចក្តី ថ្លៃ ថ្នូរ ហើយ អាច ចាញ់បោកគេ ខាត បង់ទ្រព្យសម្បត្តិ ខាតបង់ប្រយោជន៍ ទាំងផ្នែកនយោបាយ និង សេដ្ឋកិច្ច ទៀត ផង។
បន្ថែម ពីលើនេះ ដោយសារតែព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ និង ព័ត៌ មាន បំភ្លៃ ជាដើម បាននិងកំពុងវាយលុកក្នុងហ្វេសប៊ុក និង បណ្តាញ ផ្សព្វ ផ្សាយ សង្គម ថ្មីៗទៀត អ្នកគាំទ្រ នយោ បាយ អ្នកបោះឆ្នោត និងមហាជនទូទៅ ក្នុងនោះក៏មានព្រះសង្ឃផង ដែរ ក៏ ត្រូវ បង្កើន ការ យល់ ដឹង បន្ថែម លើ អក្ខរ កម្ម ព័ត៌មាន និង អក្ខរ កម្ម ប្រព័ន្ធ ផ្សព្វ ផ្សាយ ដើម្បីគេច ផុត ពីការ ខាត បង់ ទាំង ផ្នែក សេដ្ឋ កិច្ច សិទ្ធិ ជា មូល ដ្ឋាន ដោយ ជាប់ ទោស ទណ្ឌ តាមផ្លូវតុលាការ។ ត្រូវ វិភាគព័ត៌ មាន ឱ្យបាន ល្អិត ល្អន់ មុននឹង ជឿ និងមុន ចែក រំលែក បន្ត បើមិន ដូច្នេះទេ អាច បង្កហានិភ័យនៅក្នុងសង្គម ដូចជាមនុស្ស ភ័យខ្លាច បន្ទាប់ ពី ទទួល បាន ព័ត៌មាន ហើយ ឈ្មួញ ឆ្លៀត ឱកាស ដំឡើង តម្លៃទំនិញជាដើម។
សម្រាប់មន្រ្តី ផ្តល់សេវាសាធារណរបស់រដ្ឋ, មន្រ្តីរាជការ និងកងកម្លាំប្រដាប់អាវុធ ដោយសារតែហ្វេសប៊ុក និង បណ្តាញ ផ្សព្វ ផ្សាយ សង្គមដទៃទៀត ត្រូវបានមហាជនប្រើប្រាស់ ដោយ ងាយស្រួល និងដោយសេរី ដើម្បីបញ្ជូន និងទទួលសារគ្រប់ប្រភេទពីពហុមជ្ឈដ្ឋាន នោះ មន្រ្តី ទាំងស៊ីវិល និងកង កម្លាំង ប្រដាប់ អាវុធ គ្រប់ជាន់ថ្នាក់ រួម ទាំងអ្នកចលនាសង្គមនានាផង ត្រូវ ប្រុង ប្រយ័ត្ន ចំពោះ សកម្ម ភាព និងឥរិយាបថរបស់ខ្លួន ទាំង នៅ ទី សាធារណៈ និង នៅទីឯកជននានា។ ការអួតអាង, ការ សម្ញែង, ការ រើសអើង, ការផ្តល់សេវាមិន បាន ត្រឹម ត្រូវ តាមគោលការណ៍ច្បាប់កំណត់, ហើយបំពាន, គ្មាន តម្លាភាព និង គ្មានយុត្តិធម៌ នាំឱ្យ អ្នកទទួលសេវា ក៏ដូចជាមហា ជន ជាពិសេស អ្នក សារព័ត៌ មាន ពល រដ្ឋ (Citizen Journalists) ថត ផ្សព្វ ផ្សាយ និងចែករំលែក បន្ត ពេញ ហ្វេសប៊ុក ក៏ដូចជា បណ្តាញ ផ្សព្វ ផ្សាយ សង្គមផ្សេងទៀត ដែលអាចនាំឱ្យមាន បញ្ហា ដល់ ខ្លួន, គ្រួសារ, និង ក្រុមការងារ ផង រហូត អាច បាត់ បង់ តួនាទី, ការងារ អាម៉ាស់ មុខ, បាត់បង់ កិត្តិយស, និង សេចក្តី ថ្លៃ ថ្នូរទៀតផង។
មិនខុសពីអ្នកផ្សេងឡើយ គឺមន្រ្តី ផ្តល់សេវាសាធារណៈរបស់រដ្ឋ, មន្រ្តីរាជការ និងកង កម្លាំង ប្រដាប់ អាវុធ ត្រូវពង្រឹងសមត្ថភាពលើអក្ខរកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មព័ត៌ មាន ហើយ ស្វែង យល់ ឱ្យបានស៊ីជម្រៅ ពី ព័ត៌មានមិនពិត និងព័ត៌មាន ក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភាន់ និងព័ត៌ មាន បំភ្លៃជាដើម ព្រមទាំងបង្កើនការយល់ដឹង ស្តីពី ច្បាប់ ពាក់ ព័ន្ធនានា ទាក់ទិន នឹង ការ ផ្សព្វ ផ្សាយ ជា សាធារណៈ ដើម្បី ចៀស ផុត ពី ផលវិបាកផ្សេងៗទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។ បន្ទាប់មក ត្រូវ ជួយអប់រំ និងផ្សព្វផ្សាយបន្ត ដល់ មហាជន ដើម្បីរួម ចំណែក កាត់ បន្ថយ ផល វិបាក ផ្សេងៗ ដែល បណ្តាល មកពីការប្រើប្រាស់ ហ្វេសប៊ុក និង ប្រព័ន្ធ ផ្សព្វ ផ្សាយ សង្គម ផ្សេង ទៀត មិនបានត្រឹមត្រូវ ដែលប្រាស ចាក ពីសីលធម៌, វប្បធម៌ ប្រពៃណីជាតិ, សាសនា, និងក្របខ័ណ្ឌច្បាប់។
សម្រាប់ប្រជាពលរដ្ឋក្នុងនាមជាប្រជាជន ជាពិសេសអ្នកដែលអះអាងថា ខ្លួនជា «អ្នកសារព័ត៌មានប្រជាពលរដ្ឋ» ដែល រស់ នៅ ក្នុងប្រទេស មួយដែលខ្លួនគិតថា ត្រូវតែមាននីតិរដ្ឋ គឺត្រូវ ចូលរួមចំណែកក្នុងការកាត់បន្ថយអំពើសកម្មនានានៅ ក្នុងសង្គម។ ដោយសារតែ ហ្វេសប៊ុក ក៏ ដូច ជា បណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗ ទៀត កំពុង មានប្រជា ប្រិយ សម្រាប់ ការទទួល, ការបញ្ជូន, និងការចែករំលែកសារបានយ៉ាងលឿន នោះប្រជាពលរដ្ឋ និង អ្នកសារព័ត៌ មាន ប្រជា ពលរដ្ឋ ត្រូវឆក់ឱកាសប្រើប្រាស់ ហ្វេសប៊ុក និង បណ្តាញផ្សព្វផ្សាយសង្គមថ្មីៗ ទៀត ដើម្បីទាញ ប្រយោជន៍សម្រាប់ខ្លួនឯងផង និងសង្គមជាតិផង តាមរយៈការ បញ្ចេញមតិ និងការ រាយការណ៍ ព័ត៌មានប្រកបដោយសីលធម៌, បង្ហាញ ការពិត ដោយគ្មានចេតនាទុច្ចរិត, បំណងបំពុលសង្គម, និង ចោទប្រកាន់គេឯងគ្មានភស្តុតាងពីបញ្ហាផ្សេងៗនៅក្នុងសង្គមនោះឡើយ ជាពិសេសបញ្ហា ការិ យា ធិប តេយ្យ និង អំពើពុករលួយក្នុង ការផ្តល់សេវា សាធារណៈរបស់រដ្ឋ ព្រមទាំងឥរិយាបថមិនប្រក្រតីរបស់មន្រ្តី និងប្រជាពល រដ្ឋ ក្នុង ការអនុវត្ត និងគោរពច្បាប់។ បន្ថែមពីលើនេះ ប្រជាពលរដ្ឋខ្លួនឯង បើទោះអ្នកប្រើប្រាស់ហ្វេសប៊ុក និង បណ្តាញផ្សព្វផ្សាយសង្គមផ្សេៗ ទៀត ឬក៏មិន ប្រើប្រាស់ក៏ដោយ គឺត្រូវចូលរួមលើកទឹកចិត្ត និងប្រកាន់ឥរិយាបថប្រកបដោយសីលធម៌ចំពោះមន្រ្តីផ្តល់សេវាសាធារណៈរបស់រដ្ឋ ព្រមទាំងចូល រួម គោរ ព ច្បាប់ ទាំង អស់គ្នា ដើម្បីសេចក្តីថ្លៃថ្នូរ, សុខដុមរមនា, និងភាពសុខសាន្តក្នុងសង្គមជាតិ។
បន្ថែមពីលើនេះ គឺមិនត្រូវឆាប់ជឿ និងឆាប់ ខឹង ទទឹង ទិស នៅពេលឃើញសារមិនល្អពាក់ព័ន្ធនឹងខ្លួនឯង, គ្រួសារ និងមិត្តភក្តិ របស់ខ្លួននៅលើទំព័រ ហ្វេស ប៊ុក នោះទេ ព្រោះថា ព័ត៌ មាន ក្លែងក្លាយ របស់ ក្រុម បំពុលសង្គម បាន និង កំពុង វាយ លុកក្នុង ហ្វេសប៊ុក និង បណ្តាញ ផ្សព្វ ផ្សាយ សង្គម នានា។ មុនឆ្លើយ តប ត្រូវពិគ្រោះយោបល់ និងគិតគូរពិចារណាឱ្យបានល្អិតល្អន់ ដើម្បីចៀសវាងការខាតបង់ណាមួយ ដូចជា ចាញ់ បោក គេ ខាត បង់ទ្រព្យសម្បត្តិ ខាតបង់ប្រយោជន៍ ទាំងផ្នែកនយោបាយ និង សេដ្ឋកិច្ច ទៀត។
សម្រាប់អ្នកសារព័ត៌មានអាជីព ដោយ ខ្លួនមានតួនាទីដ៏សំខាន់នៅក្នុងការផ្សព្វផ្សាយដំណឹងនិងព័ត៌មាន ផ្សេងៗជូនមហាជនបានគ្រប់ ទីកន្លែង និងគ្រប់ពេលវេលា អ្នកសារព័ត៌មានត្រូវ ជួយ បង្កើនការយល់ដឹងពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយ តាមរយៈអត្ថបទគ្រប់ទម្រង់របស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ។ ត្រូវបង្កើត ព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលមានតាមលើទំព័រហ្វេសប៊ុក និងបណ្តាញ សង្គមផ្សេងៗទៀត ហើយជួយ បញ្ជ្រាបពីសីលធម៌ និងច្បាប់ជូនមហាជន ដើម្បីឱ្យប្រទេសមាននីតិរដ្ឋ កាត់បន្ថយអំពើអសកម្ម នៅក្នុងសង្គមឱ្យបានជាអតិបរមា។
សម្រាប់មន្រ្តីអង្គការសង្គមស៊ីវិលជាតិនិងបរទេស និងអ្នកចលនាសង្គមត្រូវ ចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋឱ្យប្រើប្រាស់ ហ្វេសប៊ុក ក៏ដូចជា បណ្តាញផ្សព្វផ្សាយសង្គមផ្សេៗ ទៀត ហើយប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីទាញប្រយោជន៍ឱ្យសង្គមគ្រួសារ និងសង្គមជាតិ។ ដោយសហការជាមួយបណ្តាញ និងដៃគូពាក់ព័ន្ធរបស់ខ្លួន ព្រមទាំងស្ថាប័នរាជរដ្ឋាភិបាល និងប្រព័ន្ធ ផ្សព្វ ផ្សាយ ព័ត៌ មាន ត្រូវ ជួយ បញ្ជ្រាបពីបញ្ហាគ្រោះថ្នាក់ដោយសារព័ត៌មានមិនពិត, ក្លែងក្លាយ, ក្លែងបន្លំ, និង បំភ្លៃ ជាដើម ដល់ក្រុមគោលដៅ របស់ខ្លួន ដើម្បីជួយទប់ស្កាត់ការឆាប់ជឿ, ឆាប់ខឹង, និងឆាប់ ប្រតិកម្មតប ដោយ មិន បាន គិតគូរហ្មត់ចត់។ ត្រូវជួយ បញ្ជ្រាបពីសីលធម៌ និងក្រមសីលធម៌ រួមទាំងមាត្រាច្បាប់មួយចំនួន ដល់ក្រុមគោល ដៅ ក៏ដូចជាមហាជនទូ ទៅ និយាយ ដោយឡែក អ្នកប្រើប្រាស់ហ្វេសប៊ុក និងបណ្តាញផ្សព្វ ផ្សាយ សង្គម ផ្សេងទៀត ចំពោះការឆ្លើយតបសារ នៅលើបណ្តាញផ្សព្វផ្សាយសង្គមទាំងនោះ។
ទន្ទឹមនឹងនោះ មន្រ្តីអង្គការសង្គមស៊ីវិលទាំងជាតិ និងបរទេស រួមទាំងអ្នកចលនាសង្គមនានា ក៏ត្រូវប្រកាន់យកសីលធម៌បុគ្គល និងក្រមសីលធម៌ វិជ្ជាជីវៈរបស់ស្ថាប័នខ្លួន ព្រមទាំងគោរពច្បាប់របស់ប្រទេសដែលខ្លួនកំពុងរស់នៅ និងធ្វើការផងដែរ។ ការធ្វើសេចក្តីរាយការណ៍ និងរបាយការណ៍ពីបញ្ហាផ្សេ ងៗនៅ ក្នុងសង្គម និយាយ ដោយឡែកពីការផ្តល់សេវាសាធារណៈរបស់រដ្ឋ និងការអនុវត្តច្បាប់ ត្រូវមានសុច រិត ភាព ដោយត្រូវប្រាសចាកពីការបំភ្លៃ បំប៉ោង និងបំផ្លាញកិត្តិយសប្រទេសជាតិមួយ ដើម្បីបានជំនួយពី បរទេសមកបន្តការងាររបស់ខ្លួនឡើយ៕