ព័ត៌មានជាតិ

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បញ្ចុះតម្លៃរហូតដល់៥០% សម្រាប់អ្នកមកពិនិត្យសុខភាព ចាប់ពីថ្ងៃ១០ តុលា ដល់ថ្ងៃ១០ វិច្ឆិកា

ភ្នំពេញ ៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ(Royal Phnom Penh Hospital)គឺជាមន្ទីរពេទ្យទំនើបឈានមុខមួយ នៅកម្ពុជា ខណៈក្នុងឱកាសគ្រប់ខួប៩ឆ្នាំ ខាងមន្ទីរពេទ្យបានប្រកាសបញ្ចុះតម្លៃរហូតដល់៥០% សម្រាប់អ្នកមកពិនិត្យសុខភាពនៅមន្ទីរពេទ្យផ្ទាល់។

កម្មវិធីពិនិត្យសុខភាពនេះចាប់ផ្តើមពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញមានវេជ្ជបណ្ឌិតជំនាញជាច្រើន ដែលបានណែនាំឲ្យពលរដ្ឋខ្មែរ ទៅពិនិត្យសុខភាពបានទៀងទាត់ ដើម្បីការពារកុំឲ្យកើតជំងឺរហូតដល់ធ្លាក់ខ្លួនធ្ងន់ធ្ងរ ទើបស្វែងរកពេទ្យ ព្រោះថា បើធ្លាក់ខ្លួនឈឺធ្ងន់ហើយ ការព្យាបាល មានការពិបាក និងអស់ថវិកាច្រើន។ លោកអ្នកអាចពិនិត្យសុខភាពជាប្រចាំ អាចចន្លោះ៦ខែម្តង ឬ១ឆ្នាំម្តង នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលមានក្រុមវេជ្ជបណ្ឌិតជំនាញ ទាំងខ្មែរ និងបរទេសជាច្រើននាក់។

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក៏អំពាវនាវប្រជាពលរដ្ឋ ប្រសិនចង់ពិនិត្យសុខភាពនៅមន្ទីរពេទ្យដែលមានស្ដង់ ដារ ថែមទាំងបញ្ចុះតម្លៃ៥០%ទៀត អាចទិញជាគូប៉ុងសេវាកម្មដែលអាចប្រើប្រាស់បានរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ។

ចំពោះសេវាកម្មដែលបញ្ចុះតម្លៃ50% រួមមាន៖
-កញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំ Basic check-up តម្លៃបញ្ចុះរួច $59
-កញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំ Advance check-up តម្លៃបញ្ចុះរួច $263
-កញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំ Executive check-up (M) តម្លៃបញ្ចុះរួច $447
-កញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំ Executive check-up (F) តម្លៃបញ្ចុះរួច $575
-កញ្ចប់អេកូសាស្ត្របេះដូង Afternoon check-up (ECHOCARDIOGRAM) package តម្លៃបញ្ចុះរួច $138
-កញ្ចប់ពិនិត្យចង្វាក់បេះដូងដោយធ្វើលំហាត់ប្រាណ Power of heart (EST) package តម្លៃបញ្ចុះរួច $95
-កញ្ចប់ពិនិត្យខួរក្បាល មហារីក និងបេះដូង Screening package: Brain, Cancer, Heart តម្លៃបញ្ចុះរួច $199
-និងកញ្ចប់អេកូសាស្ត្រផ្ទៃពោះ 5D តម្លៃបញ្ចុះរួច $29 ។
សម្រាប់ការបញ្ចុះតម្លៃនេះគឺមានរយៈពេលតែ១ ខែ តែប៉ុណ្ណោះ ។ ដូច្នេះប្រសិនបើពលរដ្ឋចង់ពិនិត្យសុខភាពដូចមានរៀបរាប់ខាងលើ អាចទាក់ទងពីកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញផ្ទាល់បានតាមរយៈហ្វេសបុកផេក Royal Phnom Penh Hospital ឬក៏ទំនាក់ទំនងតាមទូរស័ព្ទលេខ ៖ 023 991 000 / 012 991 000 អ្នកនឹងទទូលបានការបញ្ចុះតម្លៃភ្លាមៗ។

សូមបញ្ជាក់ថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានបន្ថែមសេវាព្យាបាលបន្ថែមដូចជា ការវះកាត់ដូរប្រើសបេះដូង (VALVE REPLACEMENT)វះកាត់ការកកស្ទះ និងតសរសៃឈាមបេះដូង (CABG)ការដាក់ស្តែនរឺបាល់លូន ក្នុងសរសៃឈាមបេះដូងកុំឱ្យស្ទះដោយពុំចាំបាច់វះកាត់ (PCI) វះកាត់ប្តូរក្បាលជង្គង់ TKR ដោយវេជ្ជបណ្ឌិត ខ្មែរ និងថៃ មានជំនាញច្បាល់លាស់ បូករួមនឹងឧបករណ៍បរិក្ខារពេទ្យទំនើបៗ៕

To Top