ព័ត៌មានជាតិ

អាជីវករ សម្ដែងការមិនពេញចិត្តចំពោះ ការរៀបចំសណ្ដាប់ធ្នាប់ នៅផ្សារមោងប្ញស្សី

បាត់ដំបង៖ អាជីវករលក់ដូរក្នុងផ្សារមោងប្ញស្សី បានសម្ដែងការមិនពេញចិត្ត ចំពោះការរៀបចំសណ្ដាប់ធ្នាប់ ដោយយកបរិវេណច្រកចូលផ្សារ (មុខ) ធ្វើជាកន្លែងផ្ញើរម៉ូតូ ដែលនាំឱ្យមានការចង្អៀតស្ទះ ពិបាកក្នុងការចូលទិញទំនិញ ជាពិសេសប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ ដោយពួគគាត់បានលើកឡើងថា ចូលផ្សារមួយភ្លេត ក៏ត្រូវចំណាយថវិកា១ពាន់រៀល សម្រាប់ផ្ញើរម៉ូតូ ។

អាជីវករមួយរូប ក្នុងចំណោមអាជីវករជាច្រើននាក់ទៀត បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា «ពួកគាត់ជាអាជីវករ លក់ដូរក្នុងផ្សារ ជិត២០ឆ្នាំហើយ ស្រាប់តែប៉ុន្មានថ្ងៃនេះ មិនដឹងជា អ្នកខាងណា មិនដឹង បែរជាមកកិបសំបុត្រដាក់ផ្ញើរកង់ម៉ូតូយកលុយទៅវិញ ទាំងដែលអាជីវករមិនដឹងរឿងអ្វី»។

ជុំវិញករណីនេះ អាជីវកលក់ដូរក្នុងផ្សារមោងប្ញស្សី បានសំណូមពរដល់អាជ្ញាធរ ដែលមានលោក ទេព ហន ជាអភិបាលស្រុក ជួយសម្របសម្រួល និងដោះស្រាយជូនពួកគាត់ ឱ្យបានសមស្រប៕

To Top