ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រើប្រាស់បណ្តោះអាសន្ន ស្ពាន​កោះនរា-កោះពេជ្រ ក្នុងថ្ងៃភ្ជុំបិណ្ឌ

រូបភាពពី៖​ លោក កើត ឆែ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ ជាបណ្តោះអាសន្ននូវស្ពាន​ខ្សែកាប​ តភ្ជាប់រវាងតំបន់អភិវ​ឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ៣ (បី) ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នាថ្ងៃទី៧ តុលានេះ បានបញ្ជាក់ថាដើម្បីធា​នានូវលំហូរចរាចរណ៍ ត្រង់ចំណុចស្ពានព្រះមុនីវង្ស ​ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌផង និងទៅថ្ងៃមុខ​ផង ដែ​ល​អាចធ្វើឱ្យប្រជាពលរ​ដ្ឋ ចំណេញពេលវេ​លា និងថវិកា ក្នុងការធ្វើដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ សម្រេច៖

១.​ អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពាន​ខ្សែកាប​ តភ្ជាប់រវាងតំបន់អភិវ​ឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ០៣ (បី) ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយប្រើប្រាស់ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរា​ចរណ៍ទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់៥ តោន ចុះក្រោម​។ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរណ៍ឆ្លងកាត់ស្ពាននេះវិញ ក្រោយបញ្ចប់ពិធីបុ​ណ្យភ្ជុំបិ​ណ្ឌដើម្បីឱ្យក្រុមហ៊ុន O.C.I.C បន្តអនុវត្តការងារដែលនៅសល់ ឱ្យបានចប់សព្វគ្រ​ប់។

២.​ អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពាន​ខ្សែកាប​ តភ្ជាប់រវាងតំប​​ន់​អភិវ​ឌ្ឍកោះន​រា និ​ង​តំបន់អភិវឌ្ឍកោះពេជ្រ ចន្លោះពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៣ តទៅ ក្រោយពីក្រុមហ៊ុន O.C.I.C ​បញ្ចប់ការដ្ឋានសាងសង់ស្ពានទាំងស្រុង​៕

To Top