ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការស៊ីវិល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ព្រមទាំងរៀបចំការបើកប្រាក់បៀវត្សប្រចាំខែតុលាតែមួយលើកឲ្យបានដល់សាម៉ីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ តុលា និងត្រូវរៀបចំការបើកផ្តល់ប្រាក់បៀវត្សលើកទី១ ខែវិច្ឆិកា ឲ្យបានមុនដំណាច់ខែតុលា និងលើកទី២ ក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកា ។
តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ នាពេលថ្មីៗនេះ បានឲ្យដឹងថា «គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវរៀបចំបើកផ្ដល់ប្រាក់ឧបត្ថម្ភក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌដំណាលគ្នាជាមួយ នឹងការបើកផ្តល់ប្រាក់បៀវត្សប្រចាំខែតុលាតែមួយលើកឲ្យបានដល់ សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣”។
ដោយឡែក សម្រាប់ការបើកបៀវត្សសម្រាប់ខែធ្នូ ឆ្នាំ២០២៣ អនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕