ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរពលរដ្ឋ ធ្វើដំណើរដោយសុខសុវត្ថិភាព

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជូនពរដល់ប្រជាពលរដ្ឋ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព​ ក្នុងអំឡុងពេលឈប់សម្រាកទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ ។

តាមរយៈសារខ្លីលើបណ្តាញសង្គមនានា​ របស់សម្តេចធិតី​ នាព្រឹកថ្ងៃទី១២ ខែតុលានេះ បានផ្ញើសារថា “ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាព ក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច” ។

សូមរំលឹកថា តាមទំនាមទម្លាប់ នៅក្នុងឱកាសបុណ្យជាតិធំៗ ប្រជាពលរដ្ឋជាច្រើន ជាពិសេស សម្រាប់អ្នកនៅភ្នំពេញ ទាំងសិស្សនិស្សិត កម្មករ-កម្មការិនី ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត ដែលកំពុងបំពេញការ ងារ​នៅរាជធានីភ្នំពេញ តែងតែសម្រុកចាក់ចេញ ធ្វើដំណើរយ៉ាងច្រើនកុះករ លើដងវិថីតាមបណ្តាខេត្តនានា នាថ្ងៃដំបូងនៃថ្ងៃឈប់សម្រាក និងបានឆាប់ទៅដល់ស្រុកកំណើត​ ដើម្បីជួបជុំញាតិមិត្ត ហើយកត្តាទាំងនេះ ដែលជារៀងរាល់ឆ្នាំ គ្រោះថ្នាក់ចរាចរណ៍ នៅតែជាចំណុចមួយ គួរឲ្យព្រួយបារម្ភ ដែលទាមទារឲ្យប្រជាពលរដ្ឋ ត្រូវមានការអត់ឱនអាធ្យាស្រ័យគ្នា​ ក្នុងពេលធ្វើដំណើរ​ ប្រកបដោយស្មារតីទទួលខុស ត្រូវទាំងអស់គ្នា ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

To Top