ព័ត៌មានជាតិ

ឪពុកម្ដាយប្ដឹងប៉ូលិស ឲ្យជួយរកកូនស្រីបាត់ខ្លួន ពេលទៅរៀនសាលា ACE ផ្សារដើមថ្កូវ

ភ្នំពេញ៖ ឪពុកម្តាយបានដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់២ ដើម្បីស្វែងរកកូនស្រីឈ្មោះ កឹម ស្រីលីស អាយុ ១៣ឆ្នាំ ដែលបានចេញពីផ្ទះ ទៅសាលា ACE សាខា ផ្សារដើមថ្កូវ ដោយថ្មើរជើង ហើយមិនឃើញត្រឡប់មកផ្ទះវិញ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៣រសៀល ។

ពាក់ព័ន្ធករណីនេះតាមរយៈហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ បើបានឃើញក្មេងស្រីដូចមានភិនភាគក្នុងរូបនេះ ទាក់ទងអាណាព្យាបាលតាមលេខទូរស័ព្ទ ០១៥ ៣២៦ ៨៦៩ / ០៨៩ ៦១២ ៩២៣ ឬទាក់ទងមកកាន់ទីស្នាក់ការ ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់២ ០៧៧ ២៤ ៥១ ៥១ ៕

To Top