ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែតុលា ដើម្បរម្លឹកខួបទី ៥៧៧ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំ ពិធីប្រគល់រង្វាន់ការប្រកួតសរសេរអក្សរផ្ចង់ Hangeul នៃទិវា Hangeul ។
កម្មវិធីប្រកួត ‘ការសរសេរអក្សរផ្ចង់ទិវា Hangeul’ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ(Online) បានទទួលស្នាដៃអក្សរផ្ចង់ជាច្រើន ទាក់ទងនឹងប្រទេសកូរ៉េ រួមមានកំណាព្យកូរ៉េ អត្ថបទចម្រៀង K-POP និងសាច់រឿងភាគកូរ៉េ Khom raksmey ដែលបង្កើតស្នាដៃគំនូរលើជញ្ជាំង ជាមួយនឹងសម្រង់ឃ្លាគតិបណ្ឌិត អក្សរកូរ៉េពីភាពជោគជ័យ ដែលបានរៀននៅថ្នាក់ភាសាកូរ៉េបានឈ្នះរង្វាន់ឆ្នើមបំផុត Huot Vanny ដែលមានអត្ថបទចម្រៀង សាច់រឿងភាគកូរ៉េ និងគំនូរទេសភាពនៃព្រះអាទិត្យ ព្រះច័ន្ទ និងកំពូលភ្នំទាំងប្រាំ ហើយមានបេក្ខជនចំនួន ៥នាក់បានឈ្នះរង្វាន់ឆ្នើមបន្ទាប់ រួមទាំង Bun Kimyeak ដែលមានអត្ថបទចម្រៀង’ប្រទេសដ៏ស្រស់ស្អាត’ បង្ហាញពីរដូវទាំង៤ និងធម្មជាតិដ៏ស្រស់បំព្រងរបស់ប្រទេសកូរ៉េ។
ស្នាដៃការប្រកួត សរសេរអក្សរផ្ចង់ឆ្នើមបំផុត ប្រចាំឆ្នាំនេះ ត្រូវបានបង្កើតឡើង ដោយការសហការរួមគ្នារយៈពេល១ខែរបស់និស្សិត ផ្នែកភាសាកូរ៉េ នៃសាកលវិទ្យាល័យការពារជាតិ ហើយម្ចាស់ជ័យលាភីរង្វាន់ឆ្នើមបំផុត Khom Raksmey បានលើកឡើងថា“ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ ដែលបានទទួលបានរង្វាន់ឆ្នើមបំផុតសម្រាប់ស្នាដៃរបស់ខ្ញុំដែលធ្វើឡើងដោយមិត្តរួមថ្នាក់ផ្នែកភាសាកូរ៉េ ដើម្បីរម្លឹកខួបទិវា Hangeul ។ សូមអរគុណសម្រាប់ការផ្តល់នូវព្រឹត្តិការណ៍បែបនេះ”។
ម្ចាស់ជ័យលាភីឆ្នើមបន្ទាប់ Huot Vanny ទទួលបន្ទុកផ្នែកទំនាក់ទំនងវប្បធម៌ និងជាអ្នកគ្រប់គ្រងផ្នែកភាសាកូរ៉េនៅមជ្ឈមណ្ឌលសហប្រតិបត្តិការHan-Cam បាននិយាយថា “ខ្ញុំបានចាប់អារម្មណ៍ លើការសរសេរអក្សរផ្ចង់តាមរយៈកម្មវិធីបទពិសោធន៍វប្បធម៌កូរ៉េ ក្នុងឆ្នាំ២០១៣ ហើយដើម្បីរម្លឹកដល់ទិវា Hangeul នៅឆ្នាំនេះ ខ្ញុំបានចូលរួមក្នុងការប្រកួតសរសេរអក្សរផ្ចង់ Hangeul ដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្ញុំចំពោះ Hangeul ។ គាត់បានសម្ដែងនូវអារម្មណ៍ថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានឈ្នះការប្រកួតនេះ”។
លោក ឯកអគ្គរដ្ឋទូត PARK Jung-Wook មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រារព្ធពិធីទិវា Hangeul នៅស្ថានទូត ដើម្បីប្រារព្ធខួបទី ៥៧៧ នៃទិវា Hangeul ដោយប្តេជ្ញាថានឹងខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ឧត្តមភាព និងភាពស្រស់ស្អាតរបស់ Hangeul ឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា នាពេលអនាគត និងបានស្នើឱ្យអ្នកពាក់ព័ន្ធផ្នែកអប់រំ ភាសា កូរ៉េ និងសហគមន៍កូរ៉េទាំងអស់ រួបរួម កម្លាំង គ្នាដើម្បីសម្រេចបាននូវកិច្ចការនេះ។
ក្រៅពីអ្នកទទួលរង្វាន់ ក៏មានថ្នាក់ដឹកនាំសមាគមកូរ៉េ ក្រុមប្រឹក្សាបង្រួបបង្រួម ដើម្បីប្រជាធិបតេយ្យ និងសន្តិភាព សាលាអន្តរជាតិកូរ៉េ សាលាភាសាកូរ៉េ ដេប៉ាតឺម៉ង់ភាសាកូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថាន King Sejong នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថាន King Sejong នៃសាកលវិទ្យាល័យសិល្បៈ ភ្នំពេញអន្តរជាតិ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) និងអ្នកពាក់ព័ន្ធផ្នែកអប់រំភាសាកូរ៉េផ្សេងទៀត បានចូលរួមកម្មវិធីនេះ។ លើសពីនេះ ពិធីប្រគល់រង្វាន់សម្រាប់ក្រុមកម្ពុជាដែលសម្រេចបានលទ្ធផលល្អ នៅក្នុងកម្មវិធីប្រកួតការថ្លែងសន្ទរកថាជាភាសាកូរ៉េពិភពលោក លើកទី២៧ ត្រូវបានប្រារព្ធឡើងរួមគ្នាផងដែរ។
នៅក្នុងកម្មវិធីនេះ ដោយមានការឧបត្ថម្ភពីមូលនិធិ វិទ្យាស្ថាន King Sejong ស្ថានទូតសាធារណៈរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានចែកវត្ថុអនុស្សាវរីយ៍ដែលទាក់ទងនឹងប្រទេសកូរ៉េ និង Hangeul រួមមានដបទឹក ‘Star Counting Night’ របស់ Yoon Dong-ju កន្សែងបង់ក Hangeul និងផ្លិតប្រពៃណីជាដើម ដល់អ្នកចូលរួមទាំងអស់។
ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កំពុងព្យាយាមដើម្បីធ្វើការលើកកម្ពស់ ការ ផ្សព្វផ្សាយ ភាសា កូរ៉េ នៅ កម្ពុជា។ ចាប់តាំងពីឆ្នាំ ២០១២ មក គម្រោងថ្នាក់រៀនភាសាកូរ៉េបានដំណើរការនៅក្នុងវិទ្យាល័យនៅកម្ពុជា ហើយជាពិសេសចាប់ពីឆ្នាំនេះ គ្រូជនជាតិដើមនិយាយភាសាកូរ៉េពីរនាក់ ត្រូវបានបញ្ជូនពីក្រសួងអប់រំ នៃសាធារណរដ្ឋកូរ៉េ មកបង្រៀនភាសាកូរ៉េនៅក្នុងវិទ្យាល័យនៅកម្ពុជា៕