ព័ត៌មានជាតិ

នគរបាលច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត សម្របសម្រួលបែបបទរហ័សជូនបងប្អូន ប្រជាពលរដ្ឋ និងពលករខ្មែរ

ភ្នំពេញៈ ប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១២ ខែតុលា ឆ្ឆ្នាំ២០២៣  បានសម្របសម្រួលបែបបទរហ័សជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅស្រុកកំណើត ។

នេះ គឺជាការអនុវត្តតាមការចង្អុលបង្ហាញរបស់លោក ឧត្ដមសេនីយ៍ឯក អគ្គនាយកដ្ឋានអន្តោប្រវេសស៍។

ស្របពេលនេះផងដែរ ប៉ុស្តិ៍បានចែកក្រម៉ា ជូនដល់បងប្អូនពលករខ្មែរក្នុងម្នាក់(ក្រម៉ា១)ដើម្បីយកទៅប្រើប្រាស់ប្រចាំថ្ងៃ និងទុកជាវត្ថុអនុស្សាវរីយ៍រវាងសមត្ថកិច្ចអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងពលករកម្ពុជា នារដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ។

To Top