ព័ត៌មានជាតិ

លោក សយ សុភាព ច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយ របស់វិទ្យុអាស៊ីសេរី ​ក្នុងន័យមូលបង្កាច់ ទំនាក់ទំនងកម្ពុជា-ចិន

ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចេញលិខិតចំហ ដោយបានច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ​ក្នុងន័យមូលបង្កាច់ ទំនាក់ទំនងកម្ពុជា-ចិន។

ការចេញមុខច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានចុះផ្សាយអត្ថបទមួយ ក្រោមចំណងជើង «ឥទ្ធិពល​ចិន កំពុង​គ្រប​ដណ្ដប់​លើ​វិស័យ ​សារ​ព័ត៌មាន​នៅ​កម្ពុជា»។

លោក សយ សុភាព ចាត់ទុកការមួលបង្កាច់នេះ គឺជាការខ្វះនូវវិចារណញ្ញាណ ជាមនុស្សមាន សភាវៈគតិ។

ក្នុងនោះលោកក៏បានអះអាងពីឯករាជ្យភាព របស់ខ្លួន ដោយមិនលក់ឧត្តមគតិឡើយ ហើយលោកក៏មិនចោទអ្នកថា ជាជនបំរើអាមេរិកនិងក្រុមប្រទេស៥អាយ ដាច់ថ្លៃដែរ តែចាត់ទុកក្រុមអ្នកទាំងនោះ ជាមនុស្សគ្រោះថ្នាក់ ចំពោះជាតិខ្លួនឯង ៕

To Top